គ្រោង​បង្កើត​ច្បាប់​តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ​បំពាក់​GPS ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​
ជាតិ
គ្រោង​បង្កើត​ច្បាប់​តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ​បំពាក់​GPS ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​
25, Jan 2018 , 10:19 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គ្រោង​រៀបចំ​ច្បាប់​ចំនួន​២​បន្ថែមទៀត ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​រថយន្ត​ដឹកទំនិញ​ធំៗ និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ លោក ស៊ុន ចាន់ថុល បាន​និយាយថា អនុក្រឹត្យ​ដែល​លោក នឹង​រៀបចំឡើង​នេះ គឺ​ការកំណត់​ឲ្យ​រថយន្ត​ដឹកទំនិញ​ទាំងអស់ បិទ​ផ្លាក​ចំណាំងផ្លាត និង​ដាក់​ប្រព័ន្ធ GPS ដើម្បី​កំណត់​ល្បឿន និង​ទម្ងន់​។​



​បើតាម​លោក ស៊ុន ចាន់ថុល ការបំពាក់ GPS និង​ការបិទ​ផ្លាក​ចំណាំងផ្លាត​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ជាយថាហេតុ​នៅពេល​យប់​។ ក្រៅពីនេះ​ក្រសួង ក៏​កំណត់​ទិសដៅ​បំពាក់​កាមេរ៉ា​អចល័ត ដើម្បី​ចាប់​ល្បឿន​រថយន្ត​បើកបរ​លើស​កំណត់ នៅលើ​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន ដែល​ត្រូវ​សាងសង់​ក្នុងពេល​ខាងមុខ​ទៀតផង​។​

​សូម​ស្ដាប់​សំឡេង​លោក ស៊ុន ចាន់ថុល ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃទី​២៤ ខែមករា នេះ នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ ៖







Tag:
 ស៊ុន ចាន់​ថុ​ន​
  អនុក្រឹត្យ​-GPS
 ​ រថយន្ត​ធំ
© រក្សាសិទ្ធិដោយ thmeythmey.com