ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ដែល​ទាប​ក៏មាន​ភាព​ឆ្លាត​វៃ​ខ្សោយ​ដែរ​មែន​ទេ​?
26, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​ឲ្យ​ដឹងថា ការពិបាក​អាច​នឹង​កើត​ឡើងលើ​មនុស្ស​គ្រប់គ្នា​រួចទៅហើយ ប៉ុន្តែ​តើ​មនុស្ស​ដែល​មិនសូវ​បាន​កំពស់​ដឹងថា​ពិបាក​ក្នុងការ​ទទួលបាន​ភាព​ឆ្លាត​វៃ​ដែរ​ទេ​? រឿងនេះ​បានមកពី​ការសិក្សា​ទៅលើ​ហ្សែ​ន​មួយ​ប្រភេទ​ដែល​គេ​រកឃើញថា មនុស្ស​ដែល​ខ្ពស់ៗ​ទំនង​ជាមាន​ហ្សែ​ន​បង្កើតឡើង​ឲ្យ​មាន​ជាប់ទាក់ទង​នឹង​ភាព​ឆ្លាត​វៃ​កាន់តែខ្លាំង​។



​ការសិក្សា​នេះ​បាន​វិភាគ​ទៅលើ​មនុស្ស​ដែល​មិន​ពាក់ព័ន្ធ​ប្រមាណ ៦៨១៥​នាក់ ហើយ​រកឃើញ​ទំនាក់ទំនង​មួយចំនួន​រវាង​កម្ពស់ និង​ភាព​ឆ្លាត​វៃ ថ្វីបើ​ទំនាក់ទំនង​នេះ​មិនមាន​អ្វី​ខ្លាំងក្លា​ក៏ដោយ​។ ពួកគេ​ក៏បាន​រកឃើញ​អំណះអំណាង​ដែលថា ទំនាក់ទំនង​នេះ​អាច​ដោយសារតែ​កត្តា​ហ្សែ​ន​ដែល​ចែក​ពី​ឪពុកម្តាយ​។ អ្នកស្រាវជ្រាវ​សង្ឃឹមថា ការសិក្សា​នៅ​ថ្ងៃក្រោយ​នឹង​ជួយ​ដល់​ពួកគេ​យល់ដឹង​កាន់តែ​ល្អ​ទៀត​រវាង​ទំនាក់ទំនង​កម្ពស់ ភាព​ឆ្លាត​វៃ និង​សុខភាព​។

​រឿង​ដែល​សំខាន់​ចំពោះ​ការសិក្សា​នេះ​គឺថា ទំនាក់ទំនង​រវាង​ក​ម្ព​ស់ និង​ភាព​ឆ្លាត​វៃ​គឺ​មិនទាន់​មានការ​កាត់សេចក្តី​ច្បាស់​នៅឡើយ​ទេ ដូច្នេះ​វា​អាច​នឹងមិន​យុត្តិធម៌​ឡើយ​ដែល​និយាយថា មនុស្ស​ដែល​ទាបៗ​ដឹង​តែ​រៀន​ខ្សោយ​នោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com