ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់​មិនអាក្រក់​ដូច​ការជក់បារី​ឡើយ​
07, Aug 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោង​​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Daily Telegraph អ្នក​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​សាច់​ច្រើន​ គឺមាន​ការ​ប្រឈម​នឹង​មហារីក​ ដូចអ្នក​ជក់បារី ២០​ដើម​ក្នុង​មួយថ្ងៃ​ដែរ​។ យើង​មាន​អំណះអំណាង​យ៉ាងច្រើន​រួចទៅហើយ ​ដែលថាការជក់បារី អាចធ្វើ​ឲ្យ​មនុ​ស្សស្លាប់​បាន ប៉ុន្តែ​សម្រាប់​អ្នក​ញ៉ាំ​សាច់​វិញ ​ប្រហែលជា​មិនមាន​បញ្ហា​ដូច​អ្នក​ជក់បារី​ឡើយ​។​



​រឿងនេះ​ត្រូវបាន​និយាយ​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ ​អំពី​ការសិក្សា​ដ៏​ធំ​មួយ ​ដែល​បាន​រកឃើញថា អ្នក​ មាន​អាយុ ៥០ ទៅ​៦៥​ឆ្នាំ ដែល​ញ៉ាំ​ប្រូតេអ៊ីន​ច្រើនៗ ​គឺមាន​ជាប់ទាក់ទង​នឹង​ការ​ការ​ប្រឈម​កាន់តែ​ខ្ពស់​ នឹង​ការស្លាប់​។ ​ការសិក្សា​ដែលវាយ​ត​ម្ល​ទៅលើ​របប​អាហារ​របស់​ជនជាតិ​អាម៉េរិក រយៈពេល ២៤​ម៉ោងនេះ បាន​រកឃើញថា អ្នក​ដែលមាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើងទៅ ហើយ​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់​ទៀត ​បាន​ថយចុះ​ការ​ប្រ​ឈម នឹង​ការស្លាប់​ដោយសារតែ​ជំ​ងឺម​ហា​រីក​គ្រប់​ប្រភេទ​ទៅវិញ​។

​មាន​ហេតុផល​ច្រើនណាស់​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ នៅពេល​ពិភាក្សា​ទៅលើ​លទ្ធផល​ នៃការ​សិក្សា​នេះ​ដូចជា អ្នកស្រាវជ្រាវ​មិនបាន​បញ្ចូល​នូវ​កត្តា​សំខាន់ៗ​ដូចជា សកម្មភាព​រាងកាយ​ក្នុងការ​សិក្សា​របស់​ពួកគេ​ទេ​។ ដូច្នេះ​ការអះអាងថា របប​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​លើ​មនុស្ស​វ័យ​កណ្តាល ​មាន​លក្ខណៈ​គ្រោះថ្នាក់​ដូច​ការជក់បារី​ដែរនោះ គឺ​មិន​ត្រូវបាន​គាំទ្រ​ឡើយ​។ ព្រោះ​មនុស្ស​យើង​ត្រូវការ​ញ៉ាំ​ប្រូតេអ៊ីន ប៉ុន្តែ​មិនត្រូវ​ការជក់បារី​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com