ជាតិ
ឆ្នាំ​២០១៧​ខេត្តសៀមរាប​ទទួលបាន​ទេសចរ​សរុប​ជាង ៥​លាន​នាក់​
27, Jan 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្តសៀមរាប ចំនួន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​នៅ​ឆ្នាំ​២០១៧​កន្លងទៅ មាន​ចំនួន​សរុប​ជាង ៥​លាន​នាក់ ដែល​ចំនួន​នេះ​កើនឡើង​ជិត​១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​



​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ កាលពី​រសៀល​ថ្ងៃទី​២៥ មករា ឆ្នាំ​២០១៨ បាន​អាន​របាយការណ៍​ទេសចរណ៍​សរុប​ក្នុង​ឆ្នាំ​២០១៧​។ តាម​លោក​អភិបាលខេត្ត ទេសចរ​សរុប​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​កន្លងទៅ មាន​ចំនួន ៥,៥៤៣,៤៣៤​នាក់ កើនឡើង ៩.៩៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។

​ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំង​ជាង ៥​លាន​នាក់ ក្នុងនោះ​ទេសចរ​បរទេស​មាន​ចំនួន ២,៤៥៧,២៨២​នាក់ កើនឡើង ១១.៤២​ភាគរយ ចំណែក​ទេសចរ​ជាតិ មាន​ចំនួន ៣,០៨៦,១៥២​នាក់ កើនឡើង ៨.៧៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕

Tag:
 ​ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com