ជាតិ
រថយន្ត
សត្វខ្ទីង គោព្រៃ ខ្លាធំ និងសត្វខ្លាឃ្មុំ ជាកំណប់អាថ៌កំបាំងនៃភ្នំឱរ៉ាល់
29, Jan 2018 , 10:26 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់១,៨១៣ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរ មិនច្រើនឡើយដែលបានឡើងភ្នំនេះ។ បើតាមលោក ឈឺន ឆីម អ្នកនាំភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ និងជាអ្នកបានឡើងភ្នំនេះជាង២០០ដង ក្រៅពីទេសភាពធម្មជាតិដ៏ត្រកាល ភ្នំឱរ៉ាល់ មានសត្វព្រៃ ជាច្រើនដូចជា សត្វដំរី ខ្ទីង គោព្រៃ ខ្លាធំ ខ្លាឃ្មុំ និងសត្វដទៃទៀតផង។



លោក ឈឺន ឆីម អ្នកនាំភ្ញៀវទេសចរឡើងភ្នំប្រមាណ១៤ឆ្នាំ បានឲ្យដឹងថា ភ្នំឱរ៉ាល់នៅមានសត្វព្រៃជាច្រើន ដែលខ្លួនធ្លាប់បានឃើញផ្ទាល់ ដូចជាសត្វដំរី ខ្ទីង គោព្រៃ ខ្លាធំ និងខ្លាឃ្មុំជាដើម។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកធ្លាប់ឡើងភ្នំជាង២០០លើករូបនេះអះអាងថា លោកមិនបានសត្វព្រៃទាំងនេះផ្ទាល់ទៀតនោះទេ គឺបានឃើញត្រឹមតែដានជើង ឬស្នាមក្រចកជើងពួកវាប៉ុណ្ណោះ។ យ៉ាងណាអ្នកនាំភ្ញៀវរូបនេះ ជឿជាក់ថា នេះជាភស្តុតាងបញ្ជាក់ថាសត្វព្រៃទាំងនេះ នៅមានវត្តមាននៅឡើយ។ លោក ឈឺន ឆីម បញ្ជាក់ដូច្នេះ ៖«ឥឡូវទៅមិនសូវជួបទេ តែសត្វទាំងអស់នោះនៅតែមាន។ ប្រហែលសត្វទាំងនោះ វាខ្លាចមនុស្សយើងហើយ បានជាវាខំគេចចេញពីផ្លូវដែលយើងដើរ។ ខ្ញុំជឿថាអ៊ីចឹង ព្រោះពេលឡើងភ្នំម្ដងៗ គឺតែងតែឃើញមានស្នាមនៅថ្មីៗនៅឡើយ»។

ទោះជាមិនបានឃើញម្រឹគព្រៃទាំងនោះដោយផ្ទាល់ តែអ្នកទេសចរនៅតែអាចពើបប្រទះ និងគយគន់ប្រភេទសត្វព្រៃតូចៗ ឬបក្សីតូចធំៗជាច្រើនប្រភេទ រួមទាំងសត្វកំប្រុកផង។ នេះបើតាម លោក ឈឺន ឆីម ដែលបញ្ជាក់ទៀតថា អាកាសធាតុនៅលើភ្នំត្រជាក់ល្ហឹម ខ្យល់ត្រសៀកៗ ហើយមានពពករសាត់ជិតៗខ្លួន  ដែលធ្វើឲ្យអ្នកទេសចរប្លែកភ្នែក និងស្រស់ស្រាយ។ 



នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈនេះ កម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលរៀបចំដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក thmeythmey.com និង Fresh News នឹងទៅគាស់កកាយបង្ហាញពីធម្មជាតិដ៏សម្បូរបែប និងអាថ៌កំបាំងនៅភ្នំឱរ៉ាល់នេះ មកបង្ហាញជូនអ្នកលោកអ្នក៕

សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​នៅក្នុង​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

២,
ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ហា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​

៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទិ​ក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ 023 428 995 / 428 996 ៕

Tag:
 សត្វព្រៃ
  ខ្លាឃ្មុំ
  គោព្រៃ
  ខ្ទីង
  ភ្នំឱរ៉ាល់
  កំពង់ស្ពឺ
  AoralMountain
  ទេសចរណ៍ធម្មជាតិ
  កំណប់អាថ៌កំបាំង
  Mercedes Benz
© រក្សាសិទ្ធិដោយ thmeythmey.com