ជាតិ
រថយន្ត
វីដេអូ
កញ្ញា ទូស សោភ័ណ ចង់ឲ្យកូនខ្មែរទាំងអស់ ឡើងឲ្យដល់កំពូល«ភ្នំឱរ៉ាល់»ដូចខ្លួន
× ភ្នំឱរ៉ាល់ដែលស្ថិតនៅភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ មានកម្ពស់ ១,៨១៣ម៉ែត្រ។ កញ្ញា ទូស សោភ័ណ ជាកូនខ្មែរម្នាក់ក្នុងចំណោមកូនខ្មែរមួយចំនួនទៀត ដែលបានសម្រេចបំណងប្រាថ្នារបស់ខ្លួនក្នុងការឡើងភ្នំដ៏ខ្ពស់ជាងគេនៅកម្ពុជាមួយនេះ។
នៅតាមផ្លូវឡើងទៅកំពូលភ្នំ កញ្ញា ទូស សោភ័ណ ទីប្រឹក្សាឯករាជ ផ្នែកយេនឌ័រ និងការងារអភិវឌ្ឍន៍ បានអះអាងថា កញ្ញាបានឃើញសត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើន។ មិនតែប៉ុណ្ណោះកញ្ញា ថែមទាំងបានប្រទះឃើញនូវស្នាមក្រចកសត្វខ្លាឃ្មុំ នៅជាប់ដើមឈើថ្មីៗ ដែលធ្វើឲ្យកញ្ញាជឿថា ភ្នំឱរ៉ាល់នៅមានសត្វព្រៃច្រើនប្រភេទ។
អ្វីដែលកាន់តែពិសេសទៀតនោះ គឺអាកាលធាតុដ៏ត្រជាក់ប្រមាណជា ១០អង្សា នៅលើកំពូលភ្នំ ជាមួយពពករសាត់នៅជិតខ្លួន គឺជាផ្ទាំងទស្សនីយភាពមួយ ដែលកញ្ញាយល់ថា ជាថ្នាំបំប៉នកម្លាំងឱ្យ បំបាត់ភាពហត់នឿយ៕
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញទស្សនាបទសម្ភាសនេះ ដូចតទៅ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថមនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»
១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ហាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរស័ព្ទ 017 222 978 ។
៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263 / 023 63 00 733 ។
៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទិកពិសា Dasani ។ ទាក់ទងតាមលេខទូរស័ព្ទ 023 428 995 / 428 996 ៕
Tag:
សត្វព្រៃ
ភ្នំឱរ៉ាល់
កំពង់ស្ពឺ
AoralMountain
ទេសចរណ៍ធម្មជាតិ
កំណប់អាថ៌កំបាំង
Mercedes Benz
© រក្សាសិទ្ធិដោយ thmeythmey.com