ជាតិ
ឥណ្ឌា​ផ្ដល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា​ជិត ៣៧​លាន​ដុល្លារ
28, Jan 2018 , 11:12 am        
រូបភាព
សម្តេច ហ៊‌ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ រូបភាពពីហ្វេសបុកសម្តេច ហ៊‌ុន សែន
សម្តេច ហ៊‌ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ រូបភាពពីហ្វេសបុកសម្តេច ហ៊‌ុន សែន
ដោយ:
​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​មួយចំនួន ត្រូវបាន​ចុះហត្ថលេខា ក្នុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន នៅ​សាធារណរដ្ឋ​ឥណ្ឌា ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៧​ខែមករា​។​



​បើតាម​សេចក្ដីថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា និង​ឥណ្ឌា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​, សន្ធិសញ្ញា​ស្ដីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​លើ​បញ្ហា​ព្រហ្មទណ្ឌ​, កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌ និង​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន ៣៦,៩២​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្វាហាប់​។​
​ជាមួយគ្នានេះ កិច្ចព្រមព្រៀង​មួយទៀត ដែល​ឥណ្ឌា​នឹង​ផ្ដល់​ឥណទាន​សម្បទាន​ចំនួន ២០​លាន​ដុល្លារ​អាមេរិក សម្រាប់​កសាង​ខ្សែ​បញ្ជូន​អគ្គិសនី​នៅ​កម្ពុជា នឹងត្រូវ​ចុះហត្ថលេខា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ នេះ​បើតាម​សេចក្ដីប្រកាស​រួម​ខាងលើនេះ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com