ជាតិ
ចាន់ ទេព​ខេមរិន្ទ ឈ្នះ​ពាន​បង្កើត​ឡូហ្គោ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន អនាគត​ចង់​ក្លាយជា​ស្ថាបត្យកម្ម​
28, Jan 2018 , 9:39 pm        
រូបភាព
​សៀមរាប​៖ ចាន់ ទេព​ខេមរិន្ទ ជា​យុវ​សិស្ស​រៀន​ថ្នាក់​ទី​១០ នៃ​សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ ខេត្តសៀមរាប បានឈ្នះ​ពានរង្វាន់​ក្នុង​កម្មវិធី​ប្រកួត​ប្រ​ជែ​អ​ឡូហ្គោ​ជា​ផ្លូវការ​សម្រាប់​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ៦៥​ឆ្នាំ នៃ​មិត្តភាព​រវាង​កម្ពុជា និង​ជប៉ុន ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០១៧​។ យុវជន​វ័យ ១៦​ឆ្នាំ ចាន់ ទេព​ខេមរិន្ទ មាន​ចំណង់​ចំណូលចិត្ត​ខាង​គំនូរ ហើយ​គេច​ង់​ក្លាយជា​ស្ថា​ប័​ត្យ​ករ​ទៅ​ថ្ងៃ​អនាគត​។​



​ពិធី​ប្រគល់​ពានរង្វាន់ និង​ប័ណ្ណសរសើរ​ដល់​យុវជន ចាន់ ទេព​ខេមរិន្ទ ត្រូវបានធ្វើ​ឡើងជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា សៀមរាប ដោយ​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុង​កម្មវិធី​សម្ពោធ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប​។ ចាន់ ទេព​ខេមរិន្ទ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ ចំពោះ​អ្វីដែល​ខ្លួន​ទទួលបាន​។​



​ទេព​ខេមរិន្ទ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​បាន​ច្នៃ​ឡូហ្គោ​ជា​ផ្លូវការ​សម្រាប់​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ៦៥​ឆ្នាំ នៃ​មិត្តភាព​រវាង​កម្ពុជា និង​ជប៉ុន ត្រឹម​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ ដោយ​ពេលនោះ​ខ្លួន​បានដាក់​ឡូហ្គោ​ចំនួន​ពីរ តែ​ចុងក្រោយ រូប​ឡូហ្គោ​មាន​ទម្រង់​ជា​រូប​ផ្លិត​បានឈ្នះ​ក្នុងការ​ប្រកួតប្រជែង​នេះ​៕


Tag:
 ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com