រថយន្ត
អត្ថបទពាណិជ្ជកម្ម
Jaguar F-Pace ជា​រថយន្ដ​ប្រភេទ SUV ដំបូង​គេ​នៅ​កម្ពុជា​ដែល​អាច​បើកបរ​លក្ខណៈ​រថយន្ដ​ស្ព័​រ​
29, Jan 2018 , 2:32 pm        
រូបភាព
​ម៉ាក​រថយន្ដ​ដ៏​ល្បីឈ្មោះ​ពី​ចក្រភព​អង់គ្លេស Jaguar បាន​ផលិត​រថយន្ដ​ប្រភេទ SUV លើកដំបូង​របស់ខ្លួន ម៉ូ​ដែល Jaguar F-Pace ជាមួយនឹង​ការ​រចនា​យ៉ាង​ពិសេស​ខុសគេ​។ ចំណុច​ដ៏​ពិសេស​ជាងគេ​នៃ​រថយន្ដ​នេះ គឺ​បើទោះបីជា​វា​ជា​រថយន្ដ SUV ក៏ដោយ ប៉ុន្ដែ​វា​អាច​បើកបរ​ជា​លក្ខណៈ​រថយន្ដ​ស្ព័​របា​ន​ទៀតផង ដោយសារតែ​វា​បាន​ច្របាច់​បញ្ចូល​គ្នា នូវ​បច្ចេកវិទ្យា​រថយន្ត​ស្ព័​រ Jaguar F-TYPE ដែល​ធ្វើ​ឲ្យ​វា​មាន​សមត្ថ​ភាពខ្លាំង ដោយ​ល្បឿន​អតិបរមា​របស់​វា គឺ​២០៧ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ហើយ​បង្កើនល្បឿន​ពី ០​ទៅ​១០០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ត្រឹម​រយៈពេល​៥ ទៅ​៦​វិនាទី ប៉ុណ្ណោះ​។ រថយន្ត​ម៉ូ​ឌែ​ល​នេះ​មាន​ផ្ទៃ​ខាងក្នុង​ធំ​ទូលាយ និង ផ្ទៃ​ខាងក្រោយ​មាន​ទំហំ​ដល់ ៦៥០ លីត្រ សម្រាប់​ដាក់​សម្ភារ​បាន​យ៉ាង​ទូលាយ​។​

​លើសពីនេះ រថយន្ត​Jaguar F-PACE គឺជា​រថយន្ត​ដែល​តួ​ខ្លូន​របស់​វា ផលិតឡើង​ពី​លោហធាតុ ដែល​គេ​សម្រាប់​ផលិត​សំបក​យន្តហោះ ដែល​គេ​ហៅថា​អាលុយមីញ៉ូម ដែល​វា​មាន​ទម្ងន់​ស្រាល ហើយ​ស្វិត​ធន់​នឹង​សម្ពាធ​។ ប្រព័ន្ធ​ម៉ាស៊ីនរថយន្ត​Jaguar F-PACE​ដំណើរការ​ដោយ​ប្រព័ន្ធ​សាំង ៣.០L និង បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ដូចជា ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត​ទំនើប InControl Touch Pro អម​ជាមួយ​អេក្រង់​ទំហំ ១០.២ អ៊ីង អ្នក​អាច​ភ្ជាប់ Wi-Fi hotspot បាន​រហូតដល់​ទៅ​៨​គ្រឿង អមដោយ​បន្ទះ​អេក្រង់​ឡាស៊ែរ សម្រាប់​បង្ហាញ​ទិសដៅ​ជា​រូប ៣D នៅលើ​កញ្ចក់​ផ្នែក​ខាងមុខ អ្នកបើកបរ​។ Activity Key គឺជា​សោរ​ឆ្លាត​វៃ មិន​ជ្រាប​ទឹក ដែល​អាច​ឲ្យ​អ្នក​ពាក់​ជាប់​កដៃ​របស់​អ្នក រាល់ពេល​អ្នក​ហាត់​កីឡា រឺ ហែល​ទឹក ដោយ​លោកអ្នក​អាច​ទុក​សោរ Original នៅក្នុង​រថយន្ត​ដោយ​សុវត្ថិភាព​។​



​គួរ​បញ្ចាក់​ផងដែរ រថយន្ដ Jaguar F-Pace ត្រូវបាន​នាំចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលមាន​អគារ​តាំង​លក់ និង​ថែទាំ​ជួសជុល នៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណីត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។  សូម​ទំនាក់ទំនង​៖  ០២៣ ៨៨៨-៨១១ / ០៧០ ៩៩៩-១១១

​គេហទំព័រ ផ្លូវការ​៖ www.jaguarcambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Jaguar Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @JaguarCambodia





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com