ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការសិក្សា​៖ កាហ្វេ​អាចជួយ​ដល់​ការចងចាំ​បាន​
14, Apr 2018 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹងថា អាថ៌កំបាំង​ក្នុងការ​ប្រឡង​ឲ្យ​ជាប់​គឺ​ត្រូវ​ញ៉ាំ​កាហ្វេ Espresso មួយ​កែវ​ក្រោយពី​រំលឹក​មេរៀន​រួច​។ ប៉ុន្តែ​ខណៈពេលដែល​ការសិក្សា​នេះ​បាន​រាយ​ការ​អំពី​អ្វីដែល​បាន​រកឃើញ​ទៅលើ​ទំនាក់ទំនង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​ការ​ជម្រុញ​ដល់​ការចងចាំ តែ​ឥទ្ធិពល​របស់​វា​ដូចជា​មិនសូវ​ល្អ​ឡើយ​។



​ការសិក្សា​នេះ​មានការ​ចូលរួម​ពី​មនុស្ស​អាយុ​ចាប់ពី ១៨ ទៅ​៣០​ឆ្នាំ​ចំនួន ១៦០​នាក់ ហើយ​ក៏បាន​បង្ហាញថា ការដែល​ឲ្យ​ពួកគេ​ញ៉ាំ​ថ្នាំ​ជាតិ​កាហ្វេ​អ៊ី​ន ២០០​មី​លី​ក្រាម ដែល​ស្មើនឹង​កាហ្វេ​ចាស់ ២​កែវ បាន​ជម្រុញ​ដល់​សមត្ថភាព​ក្នុងការ​ចង់ចាំ​របស់​ខុសៗ​គ្នា​មួយថ្ងៃ​ក្រោយពី​សិក្សា​អំពី​វា​រួច​។

​យ៉ាងណាមិញ វា​មិនមាន​ឥ​ទ្ធី​ពល​ជម្រុញ​អ្វី​ត្រូវបាន​គេ​រកឃើញ​នៅពេល​រំលឹក​ដល់​អ្វីដែល​សម្គាល់​ដឹង​នៅ​រយៈពេល​មួយថ្ងៃ​មុន និង​មក​ប្រើ​នៅពេល​ថ្ងៃ​ថ្មី​ឡើយ ដូច្នេះ​ការ​ជម្រុញ​ដល់​ការចងចាំ​គឺ​មិនអាច​ជាប់លាប់​ល្អ​ឡើយ​។ រឿងនេះ​ប្រហែលជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា ជាតិ​កាហ្វេ​អ៊ី​ន​ជម្រុញ​ដល់​ការចងចាំ​តាមរបៀប​ពិសេស​បំផុត​វិញ​។

​ការសិក្សា​នេះ​មិនបាន​បញ្ជាក់ថា ជាតិ​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​ខ្លាំង​បែបណា​ទៅលើ​ការរៀនសូត្រ​របស់​ក្មេង​ឡើយ ឬ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​ជម្រុញ​ដល់​សមត្ថភាព​ចងចាំ​របស់​មនុស្ស​ចាស់​ដូចជា​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ឬ​អត់​ឡើយ​។

​លទ្ធផល​ទាំងនេះ​ត្រូវការ​បញ្ជាក់បន្ថែម​ពី​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត​។ បើសិនជា​អ្នកនឹង​មានការ​ប្រឡង​ដ៏​ធំ​មួយ​នៅពេល​ខាងមុខ យក​ល្អ​គួរតែ​ញ៉ាំ​ទឹកសាប​ធម្មតា​វិញ​ទៅ​។ ជាតិ​កាហ្វេ​អ៊ី​ន​អាចមាន​ផល​រំខាន​ដូចជា ភ័យខ្លាច មិនអាច​សម្រាក​បាន និង​ថប់​អារម្មណ៍​លើ​មនុស្ស​មួយចំនួន​។ អត្ថប្រយោជន៍​របស់​វា​គឺ​មិន​ច្រើនជាង​ការប្រឈមមុខ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com