ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អន្តរជាតិ
អាហ្សង់ទីន៖ ដាក់រថយន្តគ្រោះថ្នាក់ចរាចរណ៍ជំនួសផ្ទាំងប៉ាណូ ដើម្បីពញ្ញាក់ស្មារតីអ្នកបើកបរ
16, Apr 2018 ,
7:39 pm
រូបភាព
×
ដោយ:
ធីតា
កាលពីអំឡុងឆ្នាំ២០១២ សារព័ត៌មាន La Voz del Interior និងក្រសួងសន្តិសុខក្រុង Cordoba ប្រទេសអាហ្សង់ទីន បានបង្កើតយុទ្ធនាការ «Life Signs» ក្នុងទិសដៅពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្រុង Cordoba ទាំងមូល។ យុទ្ធនាការនេះ មានការដាក់រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវធំៗ ។
ក្រុង Cordoba ត្រូវបានចាត់ទុកជាក្រុងដែលមានករណីគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ច្រើនជាងគេនៅទូទាំងប្រទេសអាហ្សង់ទីន។ រចនាដោយក្រុមហ៊ុន Ogilvy Argentina រថយន្តដែលមានប្រវត្តិជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវយកដាក់ជំនួសផ្ទាំងប៉ាណូតាមផ្លូវធំៗ ដើម្បីជាសារអប់រំដល់អ្នកប្រើប្រាស់យានយន្ត។
រថយន្តដែលដាក់តាំងនៅតាមផ្លូវទាំងអស់នោះ សុទ្ធតែជារថយន្តមានសភាពខ្ទេចខ្ទីធ្ងន់ធ្ងរ ដែលបង្កឡើងដោយការបើកបរមិនប្រុងប្រយ័ត្ន លើសល្បឿនកំណត់ និងការមិនពាក់ខ្សែក្រវាត់ជាដើម។
កាលពីឆ្នាំ២០១៣ យុទ្ធនាការជំរុញសុវត្ថិភាពចរាចរណ៍ Light Signs បានឈ្នះពាន Gold Outdoor Lion នាព្រឹត្តិការណ៍ Cannes International Festival of Creativity។ មួយឆ្នាំក្រោយមកទៀត គំនិតផ្តួចផ្តើមដែលមិនធ្លាប់មានពីមុនមកនេះ ក៏ទទួលបានរង្វាន់ Yellow Pencil Award ពីព្រឹត្តិការណ៍ D&AD Awards ផងដែរ។
លទ្ធផលបានបង្ហាញថា បន្ទាប់ពីអ្នកបើកបរឃើញរូបរថយន្ត ពួកគេចាប់ផ្តើមគិតពីការពង្រឹងសុវត្ថិភាពបន្ថែមទៀតរបស់ខ្លួន។ ជាមួយគ្នានេះ បើតាមរបាយការណ៍ ការបើកបរលើសល្បឿន មានការថយចុះ៤០ភាគរយ ការបើកបរទាំងស្រវឹងថយចុះ៥០ភាគរយ ខណៈអាយុជីវិតជាច្រើនត្រូវបានសង្គ្រោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម