ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​នី នឹងចេញទៅទទួលពានរង្វាន់ Padma Award ពី​រដ្ឋាភិបាល​ឥណ្ឌា នៅល្ងាចថ្ងៃសៅរ៍នេះ​
31, Mar 2018 , 10:30 am        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា
​លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្ថិតក្នុង​បញ្ជី​ឥស្សរជន​៨៥​រូប​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់ ឬ​គ្រឿង​ឥស្សរិយយស Padma Shri Award​។



Padma Awards ជា​គ្រឿង​ឥស្សរិយ​ស​ដ៏​មាន​កិត្យានុភាព​មួយ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​ទៅ​ឥស្សរជន​ឆ្នើម​ក្នុង​បេសកកម្ម​បម្រើ​ជន​ស៊ីវិល​នៅ​ផ្នែក​ផ្សេងៗ​គ្នា ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​។ ឈ្មោះ​របស់​ជ័យលាភី​ទាំង​៨៥​រូប ត្រូវបាន​ប្រកាស​ក្រោយ​ទិវា​អបអរ​ថ្ងៃ​សាធារណរដ្ឋ ជា​ថ្ងៃ​ដែល​ឥណ្ឌា បានអនុម័ត​ធម្មនុញ្ញ​របស់ខ្លួន​។​

​ជ័យលាភី​ទាំងអស់​សុទ្ធតែជា​អ្នក​ដែល​បាន​បំពេញបេសកកម្ម​គួរ​ឲ្យ​កត់សម្គាល់​ទៅតាម​ជំនាញ​របស់ខ្លួន ក្នុងនោះ​មានដូចជា​សិល្បៈ អក្សរសាស្ត្រ អប់រំ កីឡា វេជ្ជសាស្ត្រ ការងារ​សង្គម វិទ្យាសាស្ត្រ វិស្វកម្ម កិច្ចការ​សាធារណៈ សេវាកម្ម​ស៊ីវិល ជំនួញ និង​ឧស្សាហកម្ម​។​

​យោងតាម​សារព័ត៌មាន The News Minute របស់ឥណ្ឌា ជ័យលាភី​ដែលមាន​ឈ្មោះ​ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌា ខណៈ​លោក ហ៊ុន ម៉ា​នី ស្ថិតក្នុង​ចំណោម​ជា​ជ័យលាភី​១៥​នាក់​ដែលជា​ជនបរទេស​។

​លោក ហ៊ុន ម៉ា​នី ទទួលបាន​ពាន Padma Shri Award ផ្នែក​កិច្ចការ​សាធារណៈ ដូច​លោក Thant Myint (​មី​យ៉ាន់​ម៉ា​) លោក Alexander Kadakin (​រុស្ស៊ី​) លោក Tommy Koh (​សិង្ហ​បុរី​) និង Bhabani Charan Pattanaik ដែលជា​ជនជាតិ​ឥណ្ឌា​៕



Tag:
 ហ៊ុន ម៉ានី
  Padma Award
© រក្សាសិទ្ធិដោយ thmeythmey.com