កីឡាអន្តរជាតិ
អន្តរជាតិ
Watford ខ្ចី Deulofeu, West Brom បាន Sturridge, Cahill ត្រឡប់​ទៅ Millwall
30, Jan 2018 , 12:01 pm        
រូបភាព
គ្រូបង្វឹក Liverpool លោក Jurgen Klopp បញ្ជូនខ្សែប្រយុទ្ធ Daniel Sturridge ទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ West Brom។ រូបថត AFP
គ្រូបង្វឹក Liverpool លោក Jurgen Klopp បញ្ជូនខ្សែប្រយុទ្ធ Daniel Sturridge ទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ West Brom។ រូបថត AFP
ដោយ: រួបរួម
​ទីផ្សារ​ដោះដូរ​កីឡាករ​សម្រាប់​ខែមករា ក្នុង​ក្របខណ្ឌ​នៅ​អង់គ្លេស អាល្លឺម៉ង់ បារាំង អេ​ស្ប៉ា​ញ និង​អ៊ីតាលី ត្រូវ​បិទ​បញ្ចប់​នៅ​យប់​ថ្ងៃទី​៣១ ខែមករា​។ ក្លិប​កំពូលៗ កំពុង​មមាញឹក​ចរចា​លើ​តម្លៃ​ខ្លួន​កីឡាករ និង​លើ​ការដោះដូរ​។​

​កាលពី​ថ្ងៃទី​២៩ ខែមករា Liverpool បានអនុញ្ញាត​ឲ្យ​ខ្សែប្រយុទ្ធ Daniel Sturridge ទៅលេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ West Brom ជាមួយនឹង​រដូវ​កាលដែល​នៅ​សេសសល់ ស្រប​ពេលដែល Watford បាន Gerard Deulofeu ពី Barcelona, Leonardo Ulloa ចេញពី Leicester ទៅ​ជ្រក​ជាមួយ Brighton បណ្តោះអាសន្ន​។​

​ខ្សែប្រយុទ្ធ​អន្តរជាតិ​អូស្ត្រាលី Tim Cahill វិល​ទៅលេង​នៅ​ក្របខណ្ឌ Championship ជាមួយ​ក្លិប Millwall ដែលជា​ក្លិប​ដំបូង​ក្នុង​អាជីព​ខ្លួន​។ Diafra Sakho ចេញពី West Ham ទៅកាន់ Rennes របស់​បារាំង​។​

​ក្រុម​កីឡាករ​ឆ្នើមៗ​ដែល​បាន​ផ្លាស់ប្តូរ​ក្លិប​ទាំង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង និង​ទិញ​ដាច់​៖
អត្ថបទទាក់ទង

២៩ ខែមករា​
-Gerard Deulofeu [Barcelona - Watford] ខ្ចី​ជើង​
-Ali Gabr [Zamalek - West Brom] ខ្ចី​ជើង​
-Daniel Sturridge [Liverpool - West Brom] ខ្ចី​ជើង​
-Leonardo Ulloa [Leicester - Brighton] ខ្ចី​ជើង​
-Tim Cahill [​មិន​ជាប់​ពាក់ព័ន្ធ​ក្រុម - Millwall]
-Charly Musonda [Chelsea - Celtic] ខ្ចី​ជើង​
-Diafra Sakho [West Ham - Rennes] បិទ​ជិត​

២៨ ខែមករា​
-Loic Remy [Las Palmas - Getafe] ខ្ចី​ជើង​
២៧ ខែមករា​
-Pietro Pellegri [Genoa - Monaco] បិទ​ជិត​
២៦ ខែមករា​
-Darren Bent [Derby - Burton] ខ្ចី​ជើង​

២៥ ខែមករា​
-Guido Carrillo [Monaco - Southampton] បិទ​ជិត​
-Joao Mario [Inter Milan - West Ham] ខ្ចី​ជើង​
-Tony Gallagher [Falkirk - Liverpool] ២០០,០០០​ផោន​

២៣ ខែមករា​
-Aaron Lennon [Everton - Burnley] បិទ​ជិត​
-Jaroslaw Jach [Zagłebie Lubin - Crystal Palace] បិទ​ជិត​
-Kenedy [Chelsea - Newcastle] ខ្ចី​ជើង​
-Lassana Diarra [​មិន​ជាប់​ពាក់ព័ន្ធ​ក្រុម - Paris St-Germain] មិន​គិតថ្លៃ​

២២ ខែមករា​
-Henrikh Mkhitaryan [Man Utd - Arsenal] ប្តូរ​បញ្ច្រាស​ជាមួយ Alexis Sanchez
-Erdal Rakip [Benfica - Crystal Palace] ខ្ចី​ជើង​
-Alexis Sanchez [Arsenal - Man Utd] ប្តូរ​បញ្ច្រាស​ជាមួយ Henrikh Mkhitaryan

១៩ ខែមករា​
-Jurgen Locadia [PSV Eindhoven - Brighton] ១៤​លាន​ផោន​
-Leon Goretzka [Schalke - Bayern Munich] មិន​គិតថ្លៃ​
-Robin van Persie [Fenerbahce - Feyenoord] មិន​គិតថ្លៃ​

១៨ ខែមករា​
-Kostas Stafylidis [Augsburg - Stoke] ខ្ចី​ជើង​
-Ragnar Sigurdsson [Fulham - FC Rostov] បិទ​ជិត​

១៧ ខែមករា​
-Theo Walcott [Arsenal - Everton] ជាង​២០​លាន​ផោន​

១៣ ខែមករា​
-Fousseni Diabate [Gazelec Ajaccio - Leicester] បិទ​ជិត​
-Arda Turan [Barcelona - Istanbul Basaksehir] ខ្ចី​ជើង​

១២ ខែមករា​
-Alex Pritchard [Norwich - Huddersfield] បិទ​ជិត​

១១ ខែមករា​
-Francis Coquelin [Arsenal - Valencia] ១២​លាន​ផោន​

១០ ខែមករា​
-Chidi Nwakali [Manchester City - Aberdeen] ខ្ចី​ជើង​

៩ ខែមករា​
-Moritz Bauer [Rubin Kazan - Stoke] បិទ​ជិត​
-Georges-Kevin Nkoudou [Tottenham - Burnley] ខ្ចី​ជើង​

៨ ខែមករា​
-Philippe Coutinho [Liverpool - Barcelona] ១៤២​លាន​ផោន​

៧ ខែមករា​
-Kevin Mirallas [Everton - Olympiakos] ខ្ចី​ជើង​

៥ ខែមករា​
-Ross Barkley [Everton - Chelsea] ១៥​លាន​ផោន​
-Cenk Tosun [Besiktas - Everton] ២៧​លាន​ផោន​

៤ ខែមករា​
-Konstantinos Mavropanos [PAS Giannina - Arsenal] បិទ​ជិត​

២ ខែមករា​
-Terence Kongolo [Monaco - Huddersfield] ខ្ចី​ជើង​


© រក្សាសិទ្ធិដោយ thmeythmey.com