កីឡាអន្តរជាតិ
អន្តរជាតិ
David Beckham ផ្តើម​គម្រោង​ក្លិប​បាល់ទាត់​អាជីព​របស់ខ្លួន​នៅ​ក្រុង Miami
30, Jan 2018 , 7:19 pm        
រូបភាព
David Beckham សហការជាមួយអ្នកជំនួញអាមេរិក វិនិយោគលើក្លិបបាល់ទាត់នៅ Miami។ រូបថត AFP
David Beckham សហការជាមួយអ្នកជំនួញអាមេរិក វិនិយោគលើក្លិបបាល់ទាត់នៅ Miami។ រូបថត AFP
ដោយ: រួបរួម
​អតីត​កីឡាករ​ឆ្នើម​ជម្រើសជាតិ​អង់គ្លេស David Beckham និង​សហ​ម្ចាស់​កម្មសិទ្ធិ​របស់ខ្លួន បាន​បើកសម្ពោធ​គម្រោង​ក្លិប​បាល់ទាត់​ថ្មី​មួយ​នៅ​ក្រុង Miami រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក បន្ទាប់ពី​ទទួលបាន​សិទ្ធិ​អាជីវកម្ម​ពី​ក្របខណ្ឌ​បាល់ទាត់​កម្ពុជា​អាមេរិក (MLS)​។​



​លោក Jorge Mas អ្នកជំនួញ​ដ៏​មានមុខមាត់​ម្នាក់​នៅ​ក្រុង Miami បាន​សហការ​ជាមួយ​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស ដើម្បី​ដំណើរការ​ក្លិប​បាល់ទាត់​អាជីព​ថ្មី​មួយ​ដែល​ត្រូវ​ចូលរួម​ក្នុង​ក្របខណ្ឌ Major League Soccer​។ Beckham បាន​និយាយប្រាប់ CNBC កាលពីដើម​សប្តាហ៍​កន្លងមក​ថា វា​ជា​ឱកាស​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​ប្រចាំ​តំបន់​។​

MLS បានប្រកាស​បន្ត​សិទ្ធិ​អាជីវកម្ម​សម្រាប់ Beckham និង​ដៃគូ​រកស៊ី​របស់ខ្លួន ប៉ុន្តែ​ឈ្មោះ​ក្រុម និមិត្តសញ្ញា រួមទាំង​ដំណើរការ​របស់​ក្រុម​មិនទាន់​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ឡើយ គ្រាន់តែ​ដឹងថា ក្លិប​ថ្មី​នោះ នឹងមាន​មូលដ្ឋាន​នៅ Mima​។​

​តាម​គម្រោង ក្លិប​ដែលមាន Beckham ជា​សហ​ម្ចាស់​កម្មសិទ្ធិ នឹងមាន​កៅអី​ទស្សនា ២៥០០០ ក្រោម​ទឹកប្រាក់​វិនិយោគ​២២៥​លាន​ដុល្លារ​អាមេរិក​។ អតីត​កីឡាករ​ក្លិប Manchester United, Preston North End, Real Madrid, Milan, LA Galaxy និង Paris Saint-Germain រូបនេះ បាន​លើកឡើងថា ក្លិប​ចង់​សាង​កេរ្តិ៍ឈ្មោះ​ចាប់ពី​ថ្នាក់​តំបន់​ជាមុនសិន  មុននឹង​បោះជំហាន​ទៅ​ក្របខណ្ឌ MLS៕

Tag:
 បាល់ទាត់​
  David Beckham
© រក្សាសិទ្ធិដោយ thmeythmey.com