ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម​ចុះ MOU អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី​ជាមួយ​វិនិយោគិន​ចិន​
30, Jan 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៩​ខែមករា បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ក្រុមហ៊ុន GreenLeader (Cambodia) ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហការ​អភិវឌ្ឍន៍​វិស័យ​ផលិតកម្ម​ដំឡូង​មី ដែល​គ្រោង​នឹង​ដាំ​ដុះ​លើ​ផ្ទៃដី​គំរូ​ជិត ២​ម៉ឺន​ហិកតា​។



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ក្នុង​ខេត្ត​សក្ដានុពល ដូចជា ខេត្តបាត់ដំបង ប៉ៃលិន កំពង់ចាម ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​។​

​លោក Zhan Sanhuo ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន GreenLeader បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នឹង​អនុវត្ត​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ តាមរយៈ​ការផ្ដល់​ទុន ពូជ ជី និង​បច្ចេកទេស រួច​ប្រមូល​ទិញ​ពី​កសិករ​វិញ​តាម​តម្លៃ​កំណត់​ក្នុង​កិច្ចសន្យា​។ លោក​បន្ថែម បន្ទាប់ពី​គម្រោង​នេះ​ចាប់ផ្ដើមបាន​រយៈពេល​៣​ឆ្នាំ ក្រុមហ៊ុន​នឹង​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ចំនួន​៣​កន្លែង ដើម្បី​នាំចេញ​ដំឡូង​មី​ទៅ​ទីផ្សារ​ចិន និង​អន្តរជាតិ​៕


Tag:
 ដំឡូង​មី​
© រក្សាសិទ្ធិដោយ thmeythmey.com