ជាតិ
សង្គមជាតិ
ឧ​ត្ត​ម​សេនីយ៍​ត្រី​១​រូប សង​១​ពាន់​ដុល្លារ​ទៅ​នារី​ម្នាក់​ដែល​ខ្លួន​គប់​បែកក្បាល​
31, Jan 2018 , 12:16 pm        
រូបភាព
ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់​ឈ្មោះ លោក នេ​ត សំអាត   ដែល​ស្ថិតក្នុង​ស្ថាន​ស្រវឹង បាន​គ្រវែង​ចានចង្កឹះ ចំ​នារី​បម្រើការ​ម្នាក់​នៅ​ភោជនីយដ្ឋាន បណ្តាល​ឲ្យ​បែកក្បាល​៤​ថ្នេរ​។ ដើម្បី​បញ្ចប់រឿង យោធា​ផ្កាយ​មួយរូប​នោះ បាន​សង​សំណង​១​ពាន់​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។


 
​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ស្ត្រី​រងគ្រោះ​ឈ្មោះ ជិន ស្រី​នាង អាយុ​១៧​ឆ្នាំ បានដាក់​បណ្ដឹង​ទៅ​សមត្ថកិច្ច​។ ប៉ុន្តែ ឧ​ត្ត​ម​សេនីយ៍ ដែល​បង្កហេតុ​នោះ បាន​ទៅ​សម្របសម្រួល​ជាមួយ​ឪពុកម្ដាយ​របស់​នារីរ​ង​គ្រោះ​។  
 
​លោក​ឧ​ត្ត​ម​សេនីយ៍ នេ​ត សំអាត  ដែលជា​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បានបញ្ជាក់​ប្រាប់​អគ្គស្នងការ​នគរបាល​ជាតិ​ថា លោក​បាន​យក​ចានចង្កឹះ​គប់​ទៅ​ជញ្ជាំង រួច​ខ្ទាត​កម្ទេច​ចាន ទៅ​ចំក្បាល​នារី​នោះ​។ 
 
​សូមបញ្ជាក់ថា ករណី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧ មករា ឆ្នាំ​២០១៨ នៅក្នុង​ភោជនីយដ្ឋាន​មួយ នា​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕

Tag:
 ឧ​ត្ត​ម​សេនីយ៍​
  ស្ត្រី​អ្នកបម្រើ​
  ប៉ោយប៉ែត​
© រក្សាសិទ្ធិដោយ thmeythmey.com