កីឡាអន្តរជាតិ
អន្តរជាតិ
ទំនេរ​ពី​នយោបាយ Pacquiao កំពុង​ចរចា​ជាមួយ​គូប្រកួត​ឡើងវិញ​នៅ​ខែមេសា​
01, Feb 2018 , 7:59 am        
រូបភាព
​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao កំពុង​ចរចា​គ្នា​សម្រាប់​ការប្រកួត​មួយ​ដែល​គេ​ចាត់ទុកថា​ជា​ជំនួប​ធំ​បំផុត​លើ​លោក​ជាមួយ​ម្ចាស់​ជើងឯក​ពិភពលោក Vasyl Lomachenko អ្នក​ប្រដាល់​របស់​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​



​ក្រោយ​ទំនេរ​ពី​ការងារ​នយោបាយ Pacquiao ដែល​ធ្លាប់ជា​ម្ចាស់​ខ្សែក្រវ៉ាត់​៨​ស្ថាប័ន​កំពុង​រក​ថ្ងៃ​បរិច្ឆេត​មួយ​នៅក្នុង​ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ​ដើម្បី​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ទំងន់​មធ្យម Lomachenko​។​

​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន វ័យ​៣៩​ឆ្នាំ បានផ្តល់​បទ​សម្ភាស​មួយ​ឲ្យ​ទូរទស្សន៍ ABS-CBN នៅ​ថ្ងៃទី​៣១ ខែមករា​នេះ​ថា ខ្លួន​កំពុង​ចរចា​ជាមួយ​អ្នក​ប្រដា​ល់វ័យ​២៩​ឆ្នាំ ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​អូឡាំពិក​ឲ្យ​អ៊ុយ​ក្រែ​ន​២​លើក គឺ​ក្នុង​ឆ្នាំ​២០០៨ នៅ​ប៉េង​កាំ​ង និង ២០១២ នៅ​ក្រុង​ឡុង​ដ៍ ដែល​សម្រេចបាន​លទ្ធផល​៩០​ភាគរយ​ហើយ នៅ​ខ្វះ​តែ​បញ្ហា​បន្ថយ​ទំងន់​ប៉ុណ្ណោះ​។​

Lomachenko ធ្លាប់​ចាញ់​តែ​ម្តងគត់​ក្នុងការ​ប្រកួត​១១​លើក ហើយ​អ្វីដែល​សំខាន់​នោះ​ជ័យជម្នះ​របស់គេ​លើ​គូប្រកួត​សុទ្ធតែ​សន្លប់​ទាំងអស់​។ ចំណែក Pacquiao មាន​ប្រវត្តិ​ប្រកួត​៥៩​ដង ចាញ់​៧ និង​ស្មើ​២​ដង និង​ប្រកួត​លើកចុងក្រោយ​ចាញ់​កីឡាករ​អូស្ត្រាលី Jeff Horn កាលពី​ឆ្នាំមុន​៕


Tag:
 ប្រដាល់​
  Manny Pacquiao
  Vasyl Lomachenko
© រក្សាសិទ្ធិដោយ thmeythmey.com