ជាតិ
​​​ន​យោ​បាយ​ជាតិ​
ម្តាយ និង​ភរិយា​លោក កឹម សុខា ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​តុលាការ​
01, Feb 2018 , 10:54 am        
រូបភាព
​ភ្នំពេញ​៖ ម្តាយ និង​ភរិយា របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អនុ​ញ្ញា ឲ្យ​ចូលក្នុង​សាលាឧទ្ធរណ៍ ដើម្បី​ជួប​លោក​។ នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ​នេះ សាលាឧទ្ធរណ៍ បាន​បើកសវនាការ​តាម​បណ្តឹង​របស់​មេធាវី​ការពារ​ក្តី ដែល​ស្នើសុំ​ឲ្យ​លោក កឹម សុខា បានរស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។​



​សាលាឧទ្ធរណ៍ បានអនុញ្ញាត​ឲ្យ​ម្តាយ និង​ភរិយា​លោក កឹម សុខា បាន​ចូលទៅក្នុង​បរិវេណ​តុលាការ ដើម្បី​ជួប លោក កឹម សុខា​។  សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ​នេះ បាន​បើកសវនាការ​តាម​សំណើ​របស់​ក្រុម​មេធាវី សុំ​ឲ្យ​លោក កឹម សុខា រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។



​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​បញ្ជូន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ជា​លើក​ទី​១ ដើម្បី​ចូលរួម​សវនាការ​ការ ដើម្បី​តតាំង​តាមផ្លូវ​ច្បាប់ ខណៈដែល​កន្លងមក តុលាការ តែង​បើកសវនាការ ដោយ​គ្មាន​វត្តមាន​របស់លោក កឹម សុខា​។ ជាមួយគ្នានេះ ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា​ក៏មាន​វត្តមាន​ការពារ​ក្តី​របស់លោក កឹម សុខា ចូលរួម​ផងដែរ​។ មុន​ឈានដល់​សាលាឧទ្ធរណ៍ ក្រុម​មេធាវី ធ្លាប់​ស្នើ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​ច្រានចោល​៕


អត្ថបទទាក់ទង

 

Tag:
 កឹម សុខា​
 ​ ឧទ្ធរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com