ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Golovkin-Alvarez ត្រូវជម្រះបញ្ជីគ្នាក្នុងជំនួបលើកទី២ បន្ទាប់ពីមិនអស់ចិត្តរៀងខ្លួននៅជំនួបដំបូង
01, Feb 2018 ,
2:38 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
កំពូលអ្នកប្រដាលម៉ិកស៊ិក Saul Canelo Alvarez យល់ព្រមឡើងប្រដាល់ម្តងទៀតជាមួយម្ចាស់ជើងឯកទម្ងន់មធ្យមពិភពលោក Gennady Golovkin នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ បន្ទាប់ពីប៉ះគ្នាម្តងរួចមកហើយកាលពីឆ្នាំទៅ។ នេះបើតាមកាសែត Los Angeles Times ចុះផ្សាយកាលពីថ្ងៃទី ៣០ ខែមករា។
Alvarez និង Golovkin ធ្លាប់ជួបគ្នាម្តងរួចមកហើយកាលពីខែកញ្ញាឆ្នាំមុននៅសង្វៀន T-Mobile Arena ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដោយអ្នកទាំងពីរបានត្រឹមស្មើគ្នាប៉ុណ្ណោះក្រោយចប់ការប្រកួត១២ទឹក និងជាលទ្ធផលមិនអស់ចិត្តរៀងខ្លួន។
Gennady Gennadyevich Golovkin ឬ GGG អ្នកប្រដាល់មិនស្គាល់ចាញ់សញ្ជាតិកាហ្សាក់ស្ថានមិនពេញចិត្តនឹងការសម្រេចរបស់ចៅក្រមឲ្យខ្លួនស្មើជាមួយ Alvarez នោះទេ នាការប្រកួតលើកទៅ១ ដោយស្នើរឲ្យមានការប្រកួតជាថ្មីម្តងទៀត។ ចំណែកអ្នកប្រដាល់ម៉ិកស៊ិកវ័យ២៧ឆ្នាំ Alvarez ក៏មិនញញើតសម្រាប់ជំនួបលើកទី២នេះដែរ ដោយបោះសម្តីទៅកាន់គូប្រកួតថា៖«ពេលនេះ Golovkin នឹងមិនមានលេសណាមួយទាក់ទងនឹងចៅក្រមទេព្រោះខ្ញុំនឹងឲ្យគេចាញ់ដោយអស់ចិត្ត»។
GGG ម្ចាស់ខ្សែក្រវាត់៤ស្ថាប័ន WBA, WBC IBF, និង IBO ដែលបច្ចុប្បន្នមានវ័យ៣៥ឆ្នាំមានប្រវត្តិប្រកួត៣៨លើក ឈ្នះ៣៧ មិនដែលស្គាល់ចាញ់ឡើយ និងផ្តួលដៃគូឲ្យសន្លប់ ៣៣លើក ខណៈ Alvarez ធ្លាប់ចាញ់តែ១លើកប៉ុណ្ណោះក្រោមថ្វីដៃ Floyd Mayweather ក្នុងចំណោមការប្រកួតទាំង៥២លើក។
សម្រាប់ជំនួបលើកទី២ខាងមុខនេះ អ្នកទាំងពីរបានអះអាងដូចគ្នាថានឹងធ្វើឲ្យទាក់ទាញ និងកក្រើកលើសង្វៀនជាថ្មីម្តងទៀតក្នុងព្រឹត្តិការណ៍ប្រដាល់ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ សម្រាប់ការរីករាយរបស់អ្នកគាំទ្រដែលចង់ឃើញការប្រកួតល្អបំផុត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់
Saul Canelo Alvarez
Gennady Golovkin
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម