ពីនេះ ពីនោះ
តើ​ប្រើពាក្យ «​សា​ហាយ​» និង​«​សហាយ​»​មួយណា​ត្រូវ​?
04, Feb 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​ទាំងពីរ​នេះ​នៅមាន​សាធារណជន​ប្រើ​បូកឡូក​គ្នា​នៅឡើយ ដោយ​អ្នកខ្លះ​ប្រើពាក្យ «​សហាយ​» និង​អ្នក​ខ្លះទៀត​ប្រើពាក្យ «​សា​ហាយ​» តែ​មិនទាន់​ដឹងថា​ពាក្យ​ណា​ត្រឹមត្រូវ​នៅឡើយ​ទេ​។



​សម្រាប់​ស្មេរ​ដែល​ប្រើពាក្យ «​សា​ហាយ​»​កំពុងតែ​ប្រាសចាក​ពី​ភាពត្រឹមត្រូវ​នៃ​ពាក្យ​ខ្មែរ​។ ការពិត​ពាក្យ​ដែល​គប្បី​សរសេរ​គឺ «​សហាយ​» ដែល​មានន័យថា សម្លាញ់​, មិត្តសម្លាញ់​, អ្នក​ដែល​ទៅ ឬ​មកជា​មួយ​, អ្នក​ជូន​, អ្នក​កំដរ​, គ្នា​, អ្នក​ដែលជា​គ្នា​។​

​ពាក្យ «​សហាយ​»​ដែល​ប្រែ​មកជា​ន័យ​អាក្រក់​ដែល​ខ្មែរ​សំដៅ​ដោយ បុរស និង​ស្ត្រី​ដែល​ដើរហើរ ឬ​ខូចកា​ចនឹង​គ្នា​។ «​សហាយ​»​ភ្ជាប់​នឹង​ពាក្យ «​កំណាន់​» គឺ «​សហាយកំណាន់​» សហាយ​ដែលជា​កំណាន់ចិត្ត​។

«​សហាយ​»​សម្រាប់​ប្រើ​ភ្ជាប់​ជាមួយ​ពាក្យ «​ស្មន់​» ដែល​មានន័យថា មាន​អ្នកដទៃ​ជួយ​លាក់បាំង​ឱ្យ​។ «​សហាយស្មន់​» ប្រែ​មក​ថា ជា​សម្លាញ់​លួចលាក់​នឹង​គ្នា​(​មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់គ្នា​លួចលាក់​)៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com