សេដ្ឋកិច្ច
តម្លៃ​ប្រេងសាំង​ឡើងដល់​«​ខ្ទង់​»៤០០០​រៀល​!
01, Feb 2018 , 8:08 pm        
រូបភាព
ដោយ:
 
​តម្លៃ​ប្រេងសាំង​ធម្មតា ដែល​ធ្លាប់​រត់​នៅលើ​ខ្ទង់ ៣០០០​រៀល ឥឡូវ​បាន​ឡើងដល់​ខ្ទង់ ៤០០០​រៀល​ក្នុង​មួយ​លីត្រ​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បានកំណត់​តម្លៃ​ប្រេង​លក់រាយ ស្ថានីយ៍​ទាំងអស់​ត្រូវ​លក់​ប្រេងសាំង​ធម្មតា មិន​លើសពី​ថ្លៃ ៤០០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​ប្រេងម៉ាស៊ូត ៣៨០០​រៀល​ក្នុង​មួយ​លីត្រ​។ នេះ​ជាត​ម្លៃ​ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១១​ខែកុម្ភៈ​៕


© រក្សាសិទ្ធិដោយ thmeythmey.com