ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភាព​ស្ត្រេ​ស​ក្នុង​វ័យ​ពាក់កណ្តាល​នៃ​ជីវិត​ប្រហែលជា​ធ្វើ​ឲ្យ​ស្ត្រី​ងាយ​នឹងមាន​ជំងឺ​ភ្លេចភ្លាំង​បាន​
02, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​បញ្ហា​ស្ត្រេ​ស​ច្រើន​ខ្លាំង​ក្នុង​វ័យ​កណ្តាល​ទំនងជា​ងាយ​ជួប​បញ្ហា​ភ្លេចភ្លាំង​ច្រើន​នៅ​ថ្ងៃក្រោយ​។ រឿងនេះ​ធ្វើ​ឡើយ​ក្រោយពី​ការសិក្សា​របស់​ប្រជាជន Swedish មួយ​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ភាព​ស្ត្រេ​ស​ខ្លាំង និង​ការ​មាន​អាកា​រៈ​ភ្លេចភ្លាំង​នៅ​ថ្ងៃក្រោយ​។



​ការសិក្សា​បាន​វាយតម្លៃ​ទៅលើ​ស្ត្រី​ជនជាតិ Swedish ប្រមាណ ៨០០​នាក់ ដែល​ស្ថិតក្នុង​វ័យ​កណ្តា​លហើយ​បាន​តាមដាន​ទៅលើ​កត្តា​ប្រឈមមុខ​បន្ថែម​រយៈពេល ៣៨​ឆ្នាំ​។ ការវាយតម្លៃ​រួមមាន ការ​សួរ​សំណួរ​ថា​តើ​ស្ត្រី​ធ្លាប់​ការប៉ះទង្គិច​ផ្លូវចិត្ត​អ្វី​ដែរ​ឬ​អត់​ដូចជា ការ​លែងលះ ឬ​ការ​មាន​ជំងឺផ្លូវចិត្ត​ជាដើម​។ ពួកគេ​ក៏ត្រូវ​បាន​គេ​សួរ​បន្ថែមទៀត​ក្នុងអំឡុងពេល​សិក្សា ដោយ​សួរ​ម្តង​ក្នុង​រយៈពេល ១០​ឆ្នាំ អំពី​អារម្មណ៍​ខ្លួនឯង ដូចជា​អាកា​រៈ​នៃ​អារម្មណ៍​ឆេវឆាវ ឬ​ខឹង​ខ្លាំង​ជាដើម​។

​បន្ទាប់មក ស្ត្រី​ត្រូវបាន​តាម​បាន​តាមដាន​ដើម្បី​រកមើល​ថា តើ​ពួកគេ​មាន​កើត​អាកា​រៈ​ភ្លេចភ្លាំង​ឬ​អត់​នៅ​ថ្ងៃក្រោយ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា មានការ​កើន​ចំនួន​ស្ត្រេ​ស​ខ្លាំង​នៅពេល​កំពុងតែ​ចាប់ផ្តើម​សិក្សា ហើយក៏​មាន​ជាប់ទាក់ទង​នឹង​ភាព​ភ្លេចភ្លាំង​កាន់តែខ្លាំង​ផងដែរ​។

​សរុបមក ការសិក្សា​នេះ​បាន​ណែនាំ​ថា វា​មាន​ទំនាក់ទំនង​មួយចំនួន​រវាង​មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រេ​ស​ជាមួយនឹង​ភាព​ភ្លេចភ្លាំង​នៅ​ថ្ងៃក្រោយ​។ យ៉ាងណាមិញ កត្តា​ប្រឈមមុខ​នៃ​ភាព​ភ្លេចភ្លាំង​ជាទូទៅ និង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​គឺ​មិនត្រូវ​បាន​និយាយ​អ្វី​ឲ្យ​ច្បាស់លាស់​ទេ​។ អ្នកស្រាវជ្រាវ​បាន​បង្កើត​នូវ​ការណែនាំ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ត្រង់​ថា កាលណា​អ្នក​អា​ចរក​មធ្យោបាយ​បំបាត់​ភាព​ស្ត្រេ​ស​នៅ​វ័យ​កណ្តាល នឹង​អាច​ការពារ​ភាព​ភ្លេចភ្លាំង​នៅ​ថ្ងៃក្រោយ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com