ជាតិ
សង្គមជាតិ
លោក ឈឺ​ន ឆី​ម រកចំណូលបាន​១០០០​ដុល្លារ​ក្នុង​មួយខែ ពី​ការនាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​
02, Feb 2018 , 5:37 pm        
រូបភាព
​កំពង់ស្ពឺ​៖ លោក ឈឺ​ន ឆី​ម បាន​ប្រក​បរបរ​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ អស់​រយៈពេល​ជាង​១៤​ឆ្នាំ​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៤​មក​។ តាមរយៈ​ការងារ​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នេះ លោក ឈឺ​ន ឆី​ម អា​ចរក​ចំណូល​ជា​មធ្យម​បាន​១០០០​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​


 
​បើ​យើង​មើល​ទៅលើ​ការងារ​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នេះ យើង​ប្រាកដជា​គិតថា ជាការ​ងារ​លំបាក ហើយ​រកចំណូលបាន​តិច​សម្រាប់​ទ្រទ្រង់​ជីវភាព ដោយសារតែ​មនុស្ស​តិច​ណាស់​ដែល​ចាប់​អារ​ម្ម​ណ៏​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​(Adventure) លើ​ភ្នំ​ឱ​រ៉ា​ល់​នេះ ។ ប៉ុន្តែ​វា​មិនមែន​ដូចជា​ការគិត​ឡើយ​។ លោក ឈឺ​ន ឆី​ម ដែល​បាន​ប្រកប​របរ​ជូន​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ជាង​១០​ឆ្នាំ​មកនេះ បែ​ជាមាន​ភាព​រីករាយ​នឹង​ការងារ​ឡើង​ភ្នំ​នេះ​ទៅវិញ​។ នោះ​ក៏​ព្រោះតែ​ការងារ​នេះ បាន​ជួយ​ឲ្យ​លោក ឈឺ​ន ឆី​ម អាច​រកចំណូលបាន​ដល់​១០០០​ដុល្លារ​ក្នុង​មួយខែ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​



ក្នុង​កិច្ច​សម្ភាស​ខ្លី​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ឈឺ​ន ឆី​ម ដែលជា​ប្រធាន​ក្រុម​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ បាន​និយាយ​ដូច្នេះ​ថា ៖«​ខ្ញុំ​ជូន​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នេះ បាន​ជួយ​ឲ្យ​ជីវភាព​ខ្ញុំ​មាន​ភាពប្រសើរឡើង និង​រីកចម្រើន​ជាង​មុន ព្រោះ​ខ្ញុំ​អា​ចរក​ចំណូល​ជា​មធ្យម​បាន ១០០០​ដុល្លារ​ក្នុង​មួយខែ ចាប់តាំងពី​ភ្ញៀវ​ចាប់​អារ​ម្ម​ណ៏​ឡើង​ភ្នំ​រយៈពេល​ពីរ -​បី​ឆ្នាំ​ចុងក្រោយ​នេះ​។ ប៉ុន្តែ​ចំណូល​ដែល​រកបាន​នេះ វា​មិន​នៅសល់​ច្រើន​ប៉ុន្មាន​ទេ ដោយសារតែ​ពេលណា​គ្មាន​ភ្ញៀវ​មកលេង ខ្ញុំ​ត្រូវយក​ប្រាក់ចំណូល​មួយចំណែក​ចំណាយ​លើ​ការធ្វើ​ស្រែចំការ និង​ការហូបចុក និង​ព្យាបាល​ជំងឺ​ផងដែរ​។ ដូច្នេះ​និយាយ​ជារួម បើ​ចំណាយ​អស់​នៅសល់​បាន​២០០​ដុល្លារ​ក្នុង​មួយខែ​ដែរ​»​។​
អត្ថបទទាក់ទង




​ ដើមឡើយ​លោក ឈឺ​ន ឆី​ម គឺជា​ពលរដ្ឋ​ម្នាក់​ដែល​ធ្លាប់​ប្រកប​របរ​ដើរ​កាប់​ឈើ​លក់​ទេ​។ ប៉ុន្តែ​លោក ឆី​ម បាន​បោះបង់រ​បរកាប់​ឈើ​ខុសច្បាប់​នេះ​វិញ បន្ទាប់ពី​មាន​ភ្ញៀវ​ជួល​ឲ្យ​លោក​ជូន​លើ​ភ្នំ​ឱ​រ៉ា​ល់ កាលពី​ឆ្នាំ​២០០៤​។​«​ដំបូង​ខ្ញុំ​ដើរ​កាប់​ឈើ​លក់​ជាមួយ​ពលរដ្ឋ​ក្នុងភូមិ​ដែរ ប៉ុន្តែ​ក្រោយមក​ខ្ញុំ​គិតថា ការកាប់​ឈើ​មិនបាន​ផ្ដល់​ប្រយោជន៍​ដល់​សង្គម និង​មិនអាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន​ក៏​ខ្ញុំ​សម្រេច​ឈប់​ប្រក​បរបរ​នេះ ។ ខ្ញុំ​យល់ថា ការកាប់​ឈើ​និង​ការនាំ​ភ្ញៀវ​ឡើង​ភ្នំ មាន​ភាពខុសគ្នា​ឆ្ងាយ ព្រោះ​កាលពី​ខ្ញុំ​នៅ​កាប់​ឈើ​បានត្រឹមតែ​អស់កម្លាំង និង​បំផ្លាញ​ធម្មជាតិ ហើយ​គ្មាន​លុយ​សល់​ទេ​។ តែ​ពេល​ខ្ញុំ​ចាប់ផ្ដើម​នាំ​ភ្ញៀវ​ឡើង​ភ្នំ​វា​ជួយ​ឲ្យ​ខ្ញុំ​អាច​រកចំណូលបាន​ច្រើន និង​សល់​លុយកាក់​ខ្លះ ហើយ​គ្រាន់តែ​អស់កម្លាំង​ប៉ុណ្ណោះ​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក ឈឺ​ន ឆី​ម ដែល​បាន​បន្ថែម​លោក អាច​រក​ពី​ចំណូល​ពី​ការជូន​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ បាន​៣៥​ដុល្លារ​ក្នុង​មួយថ្ងៃ និង​តម្លៃ​ដោយឡែក​នៃ​ការរៀបចំ​អាហារ​សម្រាប់​ភ្ញៀវ (​តម្លៃ​អាហារ​សម្រាប់​ភ្ញៀវ​ម្នាក់​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​) រួមទាំង​សេវា​ផ្សេងៗ​ទៀត​។​
 
​ក្រុមហ៊ុន Star Auto Cambodia ដែល​បានរៀបចំ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដោយ​សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង Fresh News ​ទើបតែ​បញ្ចប់​បេសកម្ម​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែមករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ​នេះ​។ ក្នុង​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​ដែល​ធ្វើដំណើរ​ឡើងទៅ​កំពូលភ្នំ​ឱ​រ៉ា​ល់ ដើម្បី​ផ្ដិត​យក​រូបភាព និង​ទេសភាព​នានា​នៅលើ​ភ្នំ​កម្ពស់​១,៨១៣​ម៉ែត្រ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​កម្ពុជា​នេះ ក្រុមហ៊ុន Star Auto Cambodia ក៏បាន​ជួល​ក្រុម​លោក ឈឺ​ន ឆី​ម ដែលមាន​គ្នា​ចំនួន​៥​នាក់​ឲ្យ​ជួយ​នាំ​ឡើង​ភ្នំ​ផងដែរ​។



​បើតាម​លោក ឈឺ​ន ឆី​ម ក្រុមហ៊ុន Star Auto Cambodia ដែល​បានរៀបចំ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដោយ​សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង Fresh News គឺជា​ក្រុមទី​៧ ហើយ ដែល​លោក​បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ក្នុង​ដើមឆ្នាំ​២០១៨​នេះ​។ ហើយ​ក្នុង​ខែកុម្ភៈ​នេះ លោក ឈឺ​ន ឆី​ម ក៏មាន​ភ្ញៀវទេសចរ​ចំនួន​៥​ក្រុម​ទៀត ត្រៀម​ជួល​(​កក់​)​លោក​ឲ្យ​នាំ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែរ​។​
 
​កាលពី​ឆ្នាំ​២០១៧ កន្លងមក មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​១០០០​នាក់ បាន​ឡើងលើ​ភ្នំ​ឱ​រ៉ា​ល់​។ នេះ​បើតាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ដែល​ប្រាប់​ក្រុមការងារ​ក្រុមហ៊ុន Star Auto Cambodia ដែល​បានរៀបចំ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដោយ​សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង Fresh News៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​នៅក្នុងកម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

២, ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ហា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​

៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទិ​ក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ 023 428 995 / 428 996 ៕

Tag:
 ​ឈឺ​ន ឆី​ម
 ​ភ្នំ​ឱ​រ៉ា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com