ពីនេះ ពីនោះ
តើទន្លេមេគង្គមានប្រវែងប៉ុន្មាន?
× ទន្លេមេគង្គមានប្រភពនៅខ្ពង់រាបតំបន់ទីបេ ដែលមានប្រវែងប្រហែល ៤ពាន់២រយ គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង។
គេចាត់ទុក មេគង្គជាទន្លេវែងទី១០ នៅក្នុងពិភពលោក។ ដែលទន្លេនេះ ធំបំផុត និងសំខាន់ជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។
នៅកម្ពុជាទន្លេនេះហូរពីជើងទៅត្បូងក្នុងចម្ងាយ ៥រយគីឡូម៉ែត្រ។ នៅត្រង់ភ្នំពេញ ទន្លេមេគង្គ បែកចេញជាបួន ដែលគេហៅថា «ទន្លេចតុមុខ» ឬ«ទន្លេមុខបួន»។ ទន្លេនេះមានដៃច្រើន ជាពិសេសនៅត្រើយខាងកើត៕
ដកស្រង់ពីសៀវភៅ៖ «ធម្មជាតិស្រុកយើង របស់អង្គការស៊ីប៉ា»
Tag:
ទន្លេមេគង្គ
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com