ពីនេះ ពីនោះ
តើ​ទន្លេមេគង្គ​មាន​ប្រវែង​ប៉ុន្មាន​?
13, Feb 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ទន្លេមេគង្គ​មាន​ប្រភព​នៅ​ខ្ពង់រាប​តំបន់​ទី​បេ ដែលមាន​ប្រវែង​ប្រហែល ៤​ពាន់​២​រយ គីឡូម៉ែត្រ ដែល​ហូរ​កាត់​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ហើយ​ហូរ​ចាក់​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

 
​គេ​ចាត់ទុក មេគង្គ​ជា​ទន្លេ​វែង​ទី​១០ នៅក្នុង​ពិភពលោក​។  ដែល​ទន្លេ​នេះ ធំ​បំផុត និង​សំខាន់​ជាងគេ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​នៅ​កម្ពុជា​ទន្លេ​នេះ​ហូរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ចម្ងាយ ៥​រយ​គីឡូម៉ែត្រ​។ នៅត្រង់​ភ្នំពេញ ទន្លេមេគង្គ បែកចេញ​ជា​បួន ដែល​គេ​ហៅថា «​ទន្លេចតុមុខ​» ឬ​«​ទន្លេ​មុខ​បួន​»​។ ទន្លេ​នេះ​មាន​ដៃ​ច្រើន ជាពិសេស​នៅ​ត្រើយ​ខាងកើត​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ «​ធម្មជាតិ​ស្រុក​យើង របស់​អង្គការ​ស៊ី​ប៉ា​»

Tag:
 ទន្លេមេគង្គ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com