ពីនេះ ពីនោះ
ប្រយ័ត្ន​ច្រឡំ​ន័យ «​រំលែក​» និង​«​រលែក​»!
03, Feb 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​បើសិនជា​មនុស្ស​ទូទៅ​មិនបាន​ផ្ទៀងផ្ទាត់​ចំពោះ​ពាក្យ​ទាំងពីរ​នេះ នឹង​យល់ច្រឡំ​នូវ​ការប្រើប្រាស់​ជាក់​ជាមិនខាន​។ ការបញ្ចេញ​នូវ​សូរសព្ទ​ដូចគ្នា តែ​ការប្រើប្រាស់​ផ្សេងគ្នា នេះ​បើតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​

 
«​រំលែក​»​កិរិយាសព្ទ មានន័យថា ធ្វើឱ្យ​ញែក​ចេញ​ខ្លះ​, បំបែកចេញ​, រលស់​ចេញ​, យកចេញ​, ចែក​ឱ្យ​ខ្លះ​តាម​ការគួរ​។ ឧទាហរណ៍​៖ រំលែក​ម្ហូប​ចែកគ្នា​។​
 
​ចំណែក កិរិយាសព្ទ​«​រលែក​»​មានន័យថា ចែក​,​បែក​,​ញែក​, ជា​ភាគ​។ ឧទាហរណ៍​៖ ចែក​រលែក​អ្វីដែល​យើង​មាន​ទៅឱ្យ​ជន​ទល់​ក្រ បង្ហាញឱ្យឃើញ​នូវ​សប្បុរសធម៌​។ 
 
​សរុប​ជារួម ពាក្យ​«​រលែក​»​នេះ សម្រាប់​ប្រើ​ជាមួយ​ពាក្យ «​ចែក​» ដែលមាន​ន័យ ចែក​រលែក​។ រីឯ​ពាក្យ «​រំលែក​» មិនត្រូវ​បាន​ប្រើ​ជាមួយ​ពាក្យ «​ចែក​» ឡើយ​។ នេះ​បើតាម​ការបកស្រាយ​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​ដដែល​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com