ពីនេះ ពីនោះ
តើ «​បរិយាកាស​» និង «​បរិយាកាស​សេរី​» មានន័យ​ដូចម្ដេច​?
16, Jan 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 ​ពាក្យ  «​បរិយាកាស​» និង «​បរិយាកាស​សេរី​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​បរិយាកាស​» (Atmosphere) ស្រទាប់​ឧស្ម័ន​ច្រើន​ជាន់​ដែល​គ្របដណ្តប់​ជុំវិញ​ផែនដី​។ បរិយាកាស​ស្ងួត​ផ្សំ​ស្ទើរ​ទាំងស្រុង​ពី​ល្បាយ​នៃ​ឧស្ម័ន​អាសូត​៧៨,១%​នៃ​ល្បាយ​គិត​ជា​មាឌ អុកស៊ីសែន​២០,៩%​នៃ​ល្បាយ​គិត​ជា​មាឌ និង​ឧស្ម័ន​កម្រ មួយចំនួនទៀត ដូចជា អាកុង​០,៩៣%​នៃ​ល្បាយ​គិត​ជា​មាឌ អេ​ល្យូ​ម និង​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដូចជា​ឧស្ម័ន​កាបូ​និក ០,០៣៥%​នៃ​ល្បាយ​គិត​ជា​មាឌ និង​អូ​សូន​។​ល​។ លើសពីនេះ បរិយាកាស​ក៏​ផ្សំ​ឡើង​ពី​ចំហាយ​ទឹក ដែលជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ប្រភេទ​មាន​បរិមាណ​ប្រែប្រួល​ខ្លាំង ប៉ុន្តែ​មាន​ប្រមាណ​១%​ប៉ុណ្ណោះ​។ បរិយាកាស​ក៏​ផ្សំ​ឡើង​ពី​ពពក​និង​អាអេរ៉ូសូល ផងដែរ​។​
 
​ចំណែកឯ «​បរិយាកាស​សេរី​» (Free atmosphere) ស្រទាប់​បរិយាកាស​ដែល​រង​ឥទ្ធិពល​តិចតួច​បំផុត​ពី​កម្លាំង​កកិត​ជាមួយ​ផ្ទៃផែនដី ហើយ​ដែលមាន​រយៈកម្ពស់ ចន្លោះ​ពី​១ ០០០​ម៉ែត្រ​ទៅ​១១ ០០០​ម៉ែត្រ​។ 
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកា ស​ធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕

Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com