ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អភិបាលរង​ខេត្តកំពង់ស្ពឺ ចែករំលែក​បទពិសោធ​ន៍​ឡើង​ភ្នំ​ឱ​រ៉ា​ល់​
03, Feb 2018 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ស្ពឺ​៖ ភ្នំ​ឱ​រ៉ា​ល់​មាន​កម្ពស់​១៨១៣​ម៉ែត្រ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ នៅក្នុង​ប្រទេស​កម្ពុជា​។ មនុស្ស​តិច​ណាស់​ដែល​បាន​ឡើង​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់ ព្រោះ​ការឡើង​ភ្នំ​មិនមែនជា​រឿង​សាមញ្ញ ហើយក៏​មិន​ងាយស្រួល​ចង់​ឡើង​-​ចុះ​ឡើយ​។


​អភិបាលរង​ខេត្តកំពង់ស្ពឺ លោក សុខ ភា ដែល​បាន​ឡើងដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​នេះ បាន​ចែករំលែក​បទពិសោធន៍​នៃ​ការធ្វើដំណើរ​ផ្សងព្រេង​ថា ការ​ឡើងលើ​កំពូលភ្នំ​ឱ​រ៉ា​ល់ ត្រូវការ​ភាព​អត់ធ្មត់ និង​ការព្យាយាម ព្រោះ​ស្ថានភាព​ផ្លូវ​ភ្នំ​មានការ​លំបាក​។ ជាពិសេស​ការធ្វើដំណើរ​ត្រូវមាន​ភាព​ប្រុងប្រយ័ត្ន​ជាដើម​។​
 
​បើតាម​លោក សុខ ភា ការធ្វើដំណើរ​ឡើង​ភ្នំ​បែប​ផ្សងព្រេង​នេះ ក៏ត្រូវ​ការ​មាន​សម្ភារ​ចាំបាច់​ខ្ជាប់​ខ្លួន​មួយចំនួន ដូចជា​អង្រឹង អាវ​ភ្លៀង ភួយ និង​ប្រេង​សម្រាប់​លាប​ដៃ ជើង​ផងដែរ ដើម្បី​ប្រើប្រាស់​នៅពេល​សម្រាក​ក្នុង​តំបន់​ព្រៃភ្នំ​នេះ​។​
 
​សូម​ស្ដាប់​បទពិសោធន៍​របស់​អភិបាលរង​ខេត្តកំពង់ស្ពឺ លោក សុខ ភា ដែល​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ និង​សារព័ត៌មាន​Fresh News តាមរយៈ​បេសកកម្ម​ទី​២ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia កាលពី​ថ្ងៃទី​២៩ មករា​ដល់​ថ្ងៃទី​១ កុម្ភៈ ដូចតទៅ​៖
 



សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​នៅក្នុងកម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

២, ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ហា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​

៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទិ​ក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ 023 428 995 / 428 996 ៕

 

Tag:
 ភ្នំ​ឱ​រ៉ា​ល់​
 ​ សុខ ភា
© រក្សាសិទ្ធិដោយ thmeythmey.com