ពីនេះ ពីនោះ
ពាក្យ​«​ម្សៀត​»​បញ្ជាក់​ន័យ​ថា​«​ល្អ​»​ផង និង​«​អាក្រក់​»​ផង​!
05, Feb 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 បើ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​បាន​ពន្យល់​ពាក្យ «​ម្សៀត​»​នេះ តែង​ឈរលើ​ភាព «​ល្អ​» ប៉ុន្តែ​បើ​ពាក្យ​នេះ រួមផ្សំ​ជាមួយ​ពាក្យ​ដទៃទៀត នឹង​ប្រែ​មកជា​ន័យ​អាក្រក់​ទៅវិញ​។

 
«​ម្សៀត​»​ឈរលើ​ភាព​ឯករាជ្យ​ខ្លួនឯង តែង​មានន័យថា ប្រយោជន៍ ឬ​សេចក្តី​កើតការ​។ តែបើ​ពាក្យ​នេះ​ភ្ជាប់​ជាមួយ​ពាក្យ​ដទៃ​ដូចជា «​ចោលម្សៀត​» ដែល​ក្លាយជា​ន័យ​ថា សេចក្តី​ដែល​មិនអាច​ទទួលយក​ជាការ​បាន ឬ​ប្រើការ​មិនកើត​។ 
 
​បើជា «​បង់ម្សៀត​» បញ្ជាក់​ន័យ​ឱ្យ​ថា បង់ប្រយោជន៍​, អសារ​ឥត​ការ​, ដែល​គួរតែ​ចោល​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com