ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ញ៉ាំ​កាហ្វេ​ច្រើនពេក​នាំ​ឲ្យ​ឆាប់​ស្លាប់​ដែរ​ទេ​?
17, Apr 2018 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ការព្រមាន​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា កាលណា​ញ៉ាំ​កាហ្វេ​ច្រើនជាង ៤​ពែង​ក្នុង​មួយថ្ងៃ​អាច​បង្កើន​ការ​ប្រឈម​នឹង​ការស្លាប់​កាន់តែ​លឿន​។ រឿងនេះ​ធ្វើឡើង​ក្រោយពី​ការសិក្សា​រយៈពេល​វែង និង​ធំ​មួយ​។



​លទ្ធផល​ដែឡ​បានមកពី​ការយក​អវត្តមាន​នៃ​តាម​បណ្តាញ​ផ្សេងៗ​គឺថា បុរស​អាយុ​ក្រោម ៣៥​ឆ្នាំ​ចំនួន ៥៥​នាក់ ដែល​ក្នុង​នោះបាន​ញ៉ាំ​កាហ្វេ​ចាប់ពី ២៨​ពែង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍​មានការ​ប្រឈម​នឹង​ការ​ឆាប់​ស្លាប់​កាន់តែ​ខ្ពស់​រហូតដល់ ៥៦​ភាគរយ ហើយ​ស្ត្រី​ដែល​ស្ថិតក្នុង​ក្រុម​ដូចគ្នា​គឺមាន​ការប្រឈមមុខ​ទ្វេដង​ឯណោះ បើ​ប្រៀបធៀប​នឹង​អ្នក​មិន​ញ៉ាំ​កាហ្វេ​សោះ​ក្នុង​វ័យ​ដូចគ្នា​។ យ៉ាងណាមិញ មិនមាន​ឃើញ​ការកើនឡើង​លើ​ការ​ប្រឈម​នឹង​ការស្លាប់​ចំពោះ​អ្នក​ដែល​អាយុ​ចាប់ពី ៥៥​ឆ្នាំ​ឡើងទៅ​ទេ ឬ​អ្នក​ដែល​ញ៉ាំ​កាហ្វេ​ក្នុង​ចំនួន​តិចជាង​នេះ​។​

​យ៉ាងណាមិញ ការសិក្សា​ក៏បាន​រកឃើញថា កត្តា​ពាក់​ព័ទ្ធ​ជាច្រើន​ដូចជា ការជក់បារី ទំនង​ជាមាន​សារៈសំខាន់​ក្នុងការ​ជះឥទ្ធិពល​ទៅលើ​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​កាហ្វេ និង​អត្រា​នៃ​ការស្លាប់​។ រឿងនេះ​ចង់​បញ្ជាក់ថា ភាព​អាចទៅរួច​ដែលថា​ការ​ញ៉ាំ​កាហ្វេ​ច្រើន​អាចជា​លក្ខណៈ​បង្ហាញ​ពីស​ភាព​ទូទៅ​មួយ​គឺ មិនសូវ​ជា​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​លើ​មនុស្ស​ទាំងនេះ​ទេ ដែល​វា​អាចធ្វើ​ឲ្យ​អត្រា​នៃ​ការស្លាប់​កាន់តែ​ខ្ពស់​ក្នុង​រយៈពេល​វែង​។

​យ៉ាងណាមិញ ការសិក្សា​នេះ​មិនបាន​អះអាងថា ការ​ញ៉ាំ​កាហ្វេ​កាន់តែ​តិច​ធ្វើ​ឲ្យ​អ្នករស់នៅ​កាន់តែ​យូរ​ទេ ឬ​ការ​ញ៉ាំ​កាហ្វេ​ប្រភេទ Americanos រាល់ថ្ងៃ​គឺជា​បញ្ហា​គ្រោះថ្នាក់​ដោយផ្ទាល់​ឡើយ​។ ការ​ញ៉ាំ​កាហ្វេ​ច្រើនៗ​មិនមែនជា​រឿង​ទូទៅ​ដែល​ត្រូវ​ណែនាំ​ឲ្យ​ធ្វើ ឬ​ធ្វើ​ឲ្យ​អាយុ​ខ្លី តែ​វា​អាច​នាំ​ឲ្យ​មាន​រោគសញ្ញា​នៃ​ការ​ថប់​អារម្មណ៍ ឆេវឆាវ និង​គេង​មិន​លក់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com