រថយន្ត
អត្ថបទពាណិជ្ជកម្ម
ឥឡូវនេះ​!! Range Rover Autobiography Long Wheel Base 2018 បើកទទួល​កា​រក​ម្ម៉​ង់​នៅ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ហើយ​
05, Feb 2018 , 3:44 pm        
រូបភាព
​កំពូល​រថយន្ត Range Rover Autobiography Long Wheel Base ឆ្នាំ​២០១៨ (​ប្រភេទ​តួ​វែង​) គឺជា​ប្រភេទ​រថយន្ត​ប្រណិត​លំដាប់ថ្នាក់​ពិភពលោក​ដែល​ផលិតឡើង​សម្រាប់​គារវកិច្ច​លោកអ្នក ឥឡូវនេះ​បាន​បើកទទួល​កា​រក​ម្ម៉​ង់​ជាមួយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ហើយ​។​

​ដោយ​ស្ថិតក្នុង​ត្រកូល​រថយន្ត Range Rover ហើយ​ឈរ​នៅ​លំដាប់​ខ្ពស់​ជាងគេ រថយន្ត​នេះ ត្រូវបានផលិត​យ៉ាង​ប្រណិត ស័​ក្ត​សមជា​កំពូល​រថយន្ត​ប្រណិត​លំដាប់​ពិភពលោក​។ តួ​ខាងក្រៅ​ត្រូវបាន​ផលិត​ពី​ដែក​អាលុយមីញ៉ូម​ស្វិត ហើយ​ធុន​នឹង​ការប៉ះទង្គិច ទឹក​ថ្នាំ​ភ្លឺរលោង​ដូច​គ្រាប់ពេជ្រ រំលេច​ពេញ​តួ​រថយន្ត ដែល​ធ្វើ​ឲ្យ​រឹតតែ​មាន​ភាព​ទាក់ទាញ​។ រថយន្ត​ទំនើប​២០១៨​នេះ មាន​កំណែទម្រង់​មួយចំនួន ដែល​ធ្វើ​ឲ្យ​រថយន្ត​មួយ​នេះ កាន់តែ​ទាក់ទាញ និង​ផ្តល់​ភាពងាយស្រួល ដល់​អ្នកបើកបរ​ក្នុងការ​បញ្ជា​រថយន្ត​ផងដែរ​។ ភ្លើង​ខាងមុខ ត្រូវបាន​រចនា​ថ្មី​រាង​តូច ស្តើង​ស្អាត ជាមួយនឹង​បច្ចេកវិទ្យា​LED​ចុងក្រោយ ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​ការបើកបរ​ពេល​រាត្រី ប៉ា​ណា​ខាងមុខ ត្រូវបាន​រចនា​ថ្មី​យ៉ាង​ស្រស់ស្អាត​ប្លែក​ពី​ម៉ូ​ដែល​មុនៗ ។


ការ​រចនា​ផ្នែក​ខាងក្នុង​យ៉ាង​ម៉ត់ចត់ ដើម្បី​ឲ្យ​ស័​ក្ត​សម​នឹង​កេរ្តិ៍ឈ្មោះ​ដែល​ផ្នែក​ខាងក្នុង​តុបតែង លាយ​ជាមួយ​ឈើប្រណិត​មានតម្លៃ ពូក​ស្បែក​ទន់​ដែល​ដេរ​ដោយ​ដៃ​ផ្ទាល់​យ៉ាង​យកចិត្តទុកដាក់ ប្រព័ន្ធ​ឆ្លាត​វៃ​ទំនើប​ថ្មី​Dual Touch Pro System ត្រូវបាន​បំពាក់​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​ថ្មី​នេះ  The Entertainment Touch Pro System ត្រូវបាន​បែងចែក​ជា​ពីរ ដោយនៅ​ផ្នែក​ខាងលើ សម្រាប់​បញ្ជា​ក្នុងការ​ស្តាប់​កម្សាន្ត ដែល​រួមបញ្ចូល​ប្រព័ន្ធ​សំឡេង របស់​ចក្រភព​អង់គ្លេស​(Meridian) ធ្វើ​ឲ្យ​អ្នក​អង្គុយ​ក្នុង​រថយន្ត មាន​អារម្មណ៍​ថា ពួកគេ​កំពុង​ស្ថិតនៅ​ជាមួយ​ការប្រគំ​តន្ត្រី​ផ្ទាល់​តែម្តង​។ អេក្រង់​ផ្នែក​ខាងក្រោម សម្រាប់​បញ្ជា​ទៅលើ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធ​បញ្ជា​ក្នុង​រថយន្ត​ជាច្រើន​ទៀតផង​ដែរ​។



ដៃចង្កូត​មាន​ប៊ូ​តុង​បញ្ជា ដែល​លោក អ្នក​អាច ប៉ះ​(Touch) ស្រាលៗ ដោយ​មិនចាំបាច់​ចុច​ផ្ទាល់ ដូច​មុន​ទៀតឡើយ ប្រព័ន្ធ​ទប់​លំនឹង នៅពេល​យើង​បើកបរ​ក្នុង​ល្បឿន​លឿន ដើម្បី ផ្តល់​ភាពងាយស្រួល ក្នុងការ​គ្រប់គ្រង​រថ​យន្ត​។ កៅអី​ទាំងអស់ ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍ ម៉ាស្សា អេក្រង់​ភ្ជាប់​នឹង​កៅអី​ខាងមុខ សម្រាប់​ឲ្យ​អ្នក​ខាងក្រោយ​ទស្សនា ចាប់ពី​៨​អ៊ីង រហូតដល់​១០​អ៊ីង គម្លាត​កៅអី ពី​ផ្នែក​ខាងមុខ មក​ខាងក្រោយ មាន​ចន្លោះ​រហូត​ទៅដល់​១៨៦​ម​.​ម ដើម្បី​ផ្តល់​ភាព​ទូលាយ ដល់​អ្នក​អង្គុយ​ខាងក្រោយ​។ ឈ្នាន់​ត្រូវបាន​ទម្លាក់ ដោយ​ស្វ័យប្រវត្តិ នៅ​រាល់ពេល​បើកទ្វារ​រថយន្ត ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នករួមដំណើ​រ​។​



​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​បើកបរ​សាកល្បង រថយន្ត​ដ៏​ប្រណិត​មួយណា ដែល​លោកអ្នក​ពេញចិត្ត​ឥឡូវនេះ​។​
​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​សូម​ទំនាក់ទំនង​៖  ០២៣ ៨៨៨ ៨១១ / ០៧០ ៩៩៩ ១១១

​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo

( អត្ថបទ​ពាណិជ្ជកម្ម )
 

© រក្សាសិទ្ធិដោយ thmeythmey.com