ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ស្ដាយ​ថវិកា​ដែល​យកទៅ​ជួសជុល​ផ្លូវ ជិត​២០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​
05, Feb 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល  បាន​សង្កត់ធ្ងន់​លើ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត ដែល​បានធ្វើ​ឲ្យ​ខូចខាត​ផ្លូវថ្នល់ ខណៈ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រមាណ​ជិត ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​លើ​ការជួសជុល​ផ្លូវ​។ បើ​ផ្លូវថ្នល់​មិនសូវ​ខូចខាត​វិញ​នោះ លោក ស៊ុន ចាន់ថុល អះអាងថា ថវិកា​យ៉ាងច្រើន​នេះ នឹងត្រូវ​បង្វិល​យកទៅ​កសាង​សាលារៀន មន្ទីរពេទ្យ​, ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ ជាដើម​។​



​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖





​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើក​កម្រិត និង​ថែទាំ​ផ្លូវជាតិ​លេខ​៣ និង​លេខ​៧ នៅ​ថ្ងៃទី​៥​ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ជាថ្មី​ម្ដងទៀត ឲ្យ​អ្នកបើកបរ​លើផ្លូវ​ថ្នល់​ទាំងអស់ គោរព​ច្បាប់ និង​ចូលរួម​ថែទាំ​ផ្លូវ​។

​គួរ​បញ្ជាក់ថា ការស្ដារ និង​ថែទាំ​ផ្លូវជាតិ​លេខ​៣ និង​លេខ​៧ ដែល​ត្រូវបាន​ចុះហត្ថលេខា​នេះ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា ១៧​លាន​ដុល្លារ ដែលជា​ទឹកប្រាក់​កម្ចី​ពី​ធនាគារពិភពលោក ក្នុង​កញ្ចប់​កម្ចី​សរុប​ប្រមាណ ៦០​លាន​ដុល្លារ​សម្រាប់​ស្ដារ​ផ្លូវ​ចំនួន​បួន​គម្រោង​។ ការស្ដារ​កំណាត់​ផ្លូវ​ទាំងពីរ​នេះ មាន​រយៈពេល​បើក​ការដ្ឋាន ១៨​ខែ ដែល​ចាប់ផ្ដើម​ពី​ខែមេសា និង​រយៈពេល ៣៦​ខែ​ទៀត​លើ​ការថែទាំ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ស៊ុន ចាន់ថុល ៕




Tag:
 ផ្លូវ
  ស៊ុន​ ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com