ជាតិ
ភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ឈ្មោះ «​ភ្នំ​ខ្ជោល​» នៅ​ជួរ​ភ្នំ​ឱ​រ៉ា​ល់​
16, Apr 2020 , 4:29 pm        
រូបភាព
​តាមពិត​ពាក្យ​ថា ភ្នំ​ឱ​រ៉ា​ល់ គឺជា​ឈ្មោះ​ជួរ​ភ្នំ​ដ៏​វែង​ដែលមាន​កំពូល​ជាច្រើន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈឺ​ន ឆី​ម ដែលជា​អ្នក​នាំ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរទេស​ឡើង​ជួរ​ភ្នំ​ឱ​រ៉ា​ល់​តាំងពី​ឆ្នាំ​២០០៤​។ លោក ឈឺ​ន ឆី​ម ដែលមាន​កំណើត​នៅក្នុង​ភូមិ​ស្រែ​កិន​៣​នៃ​ស្រុក​ឱ​រ៉ា​ល់​ចំងាយ​១០​គីឡូម៉ែត្រ​ពី​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ជា​អ្នក​នាំ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរទេស​ឡើងលើ​កំពូលភ្នំ​ជាង​២៣០​លើក​នោះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងចំណោម​ជួរ​ភ្នំ​ឱ​រ៉ា​ល់ មាន​ភ្នំ​ជាច្រើន​ដែល​សុទ្ធតែ​មានឈ្មោះ​។ «​ហើយ​ភ្នំ​ដែល​ខ្ពស់​ជាងគេ​កំពស់​១៨១៣​ម៉ែត្រ​នោះ ចាស់ៗ​នៅក្នុង​ភូមិ​បាន​ប្រាប់ថា ឈ្មោះ​ភ្នំ​ខ្ជោល នោះទេ​។ ប៉ុន្តែ​មនុស្ស​ទូទៅ​បាន​ហៅ​ភ្នំ​ដែល​ខ្ពស់ជាង​នោះ​ថា ជា​ភ្នំ​ឱ​រ៉ា​ល់​»​។ លោក ឈឺ​ន ឆី​ម បាន​អះអាង​យ៉ាងនេះ​។



​សូម​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​អ្នកកាសែត លាង ដឺ​លុច និង​មគ្គទេសក៍ ឈឺ​ន ឆី​ម​



​បទ​សម្ភាស​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​អំឡុងពេល​ដែល​លោក ឈឺ​ន ឆី​ម កំពុង​នាំ​ក្រុមការងារ​នៃ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ឡើងលើ​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​នៃ​ជួរ​ភ្នំ​ឱ​រ៉ា​ល់ពី​ថ្ងៃទី​២៩​ខែមករា ដល់​ថ្ងៃទី​១​ខែកុម្ភៈ​។​

​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​ពុំ​សូវ​ស្គាល់ ឬ​ដែល​ត្រូវគេ​មើលរំលង​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​នៅក្នុង​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

២, ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ហា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​

៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទិ​ក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ 023 428 995 / 428 996 ៕


Tag:
 ជួរ​ភ្នំ​ឱ​រ៉ា​ល់​
  ភ្នំ​ខ្ជោល​
  កំពង់ស្ពឺ​
  ឈឺ​ន ឆី​ម​
  Mercedes-Benz
  កំណប់​អាថ៌កំបាំង​
© រក្សាសិទ្ធិដោយ thmeythmey.com