ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុរស គួរតែថែមុខបែបណា ទើបមិនឡើងមុន?
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបថែរក្សាស្បែកមុខបុរសមិនឲ្យឡើងមុននោះទេ។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរយកដៃរបស់អ្នកទៅប៉ះមុខអ្នកឡើយ ព្រោះមេរោគដែលមានលើដៃ នឹងធ្វើឲ្យមុខអ្នកងាយកើតមុនជាទីបំផុត។
2. អ្នកគួរតែសម្អាតបន្ទប់អ្នកឲ្យស្អាត ដោយយកកម្រាលពូក ភួយ ខ្នើយ និងកន្សែងជូតមុខបោកឲ្យបានញឹកញាប់ ឬហាលថ្ងៃឲ្យបានញឹក ទើបអាចសម្លាប់មេរោគចោលអស់។ ដូចនេះ មុខអ្នកនឹងមិនងាយឡើងមុនឡើយ។
3. អ្នកមិនគួរញ៉ាំរបស់ផ្អែមច្រើនឡើយ ទើបអាចការពារមុខអ្នកឲ្យស្អាតបាន។
4. អ្នកគួរតែចេះបន្ធូរអារម្មណ៍ ដោយមិនគួរផ្តល់សម្ពាធឲ្យខ្លួនច្រើនពេកទេ ទើបមុខអ្នកស្អាត។
5. អាហារបំពងខ្លាញ់ទាំងឡាយ អ្នកគួរតែចៀសកុំពិសារឲ្យសោះ ប្រសិនជាអ្នកមិនចង់ឲ្យមុខអ្នកឡើងមុន។
6. មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែចូលគេងឲ្យមុនម៉ោង១១ ទើបអាចរក្សាស្បែកអ្នកឲ្យស្អាតបានយូរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com