ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុរស គួរតែ​ថែ​មុខ​បែបណា ទើប​មិន​ឡើង​មុន​?
06, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ថែរក្សា​ស្បែក​មុខ​បុរស​មិន​ឲ្យ​ឡើង​មុន​នោះទេ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​មិនគួរ​យកដៃ​របស់​អ្នក​ទៅ​ប៉ះ​មុខ​អ្នក​ឡើយ ព្រោះ​មេរោគ​ដែលមាន​លើ​ដៃ នឹងធ្វើ​ឲ្យ​មុខ​អ្នក​ងាយ​កើតមុន​ជាទីបំផុត​។​

2.    អ្នក​គួរតែ​សម្អាត​បន្ទប់​អ្នក​ឲ្យ​ស្អាត ដោយ​យក​កម្រាលពូក ភួយ ខ្នើយ និង​កន្សែង​ជូត​មុខ​បោក​ឲ្យ​បាន​ញឹកញាប់ ឬ​ហាលថ្ងៃ​ឲ្យ​បាន​ញឹក ទើប​អាច​សម្លាប់​មេរោគ​ចោល​អស់​។ ដូចនេះ មុខ​អ្នក​នឹងមិន​ងាយ​ឡើង​មុន​ឡើយ​។​

3.    អ្នក​មិនគួរ​ញ៉ាំ​របស់​ផ្អែម​ច្រើន​ឡើយ ទើប​អាច​ការពារ​មុខ​អ្នក​ឲ្យ​ស្អាត​បាន​។​

4.    អ្នក​គួរតែ​ចេះ​បន្ធូរ​អារម្មណ៍ ដោយ​មិនគួរ​ផ្តល់​សម្ពាធ​ឲ្យ​ខ្លួន​ច្រើនពេក​ទេ ទើប​មុខ​អ្នក​ស្អាត​។​

5.    អាហារ​បំពង​ខ្លាញ់​ទាំងឡាយ អ្នក​គួរតែ​ចៀស​កុំ​ពិសារ​ឲ្យ​សោះ ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​មុខ​អ្នក​ឡើង​មុន​។​

6.    មិន​ថា​អ្នក​រវល់​យ៉ាងណាទេ អ្នក​គួរតែ​ចូល​គេង​ឲ្យ​មុន​ម៉ោង​១១ ទើប​អាច​រក្សា​ស្បែក​អ្នក​ឲ្យ​ស្អាត​បានយូរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com