កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ចំណាយ​ជាង ២០០​លាន​ដុល្លារ​មួយ​រដូវ​កាល លើ​ប្រាក់​បៀរ​វត្ស​កីឡាករ​ទាំងអស់​
07, Feb 2018 , 8:39 am        
រូបភាព
​ចាប់តាំងពី​ចាកចេញ​ពី​កីឡដ្ឋាន Highbury ទៅកាន់​ទឹកដី​ថ្មី Emirates មក Arsenal បាន​ប្រកួតប្រជែង​ក្នុង​កម្រិត​ក្របខណ្ឌ​កំពូល​ដោយ​មិនចាំបាច់​ចំណាយលុយ​ច្រើន​ដូច​ម្ចាស់​ជើងឯក​ផ្សេងៗ​ទៀត​នោះទេ​។ ប៉ុន្តែ​ក្នុង​រយៈពេល ២ ទៅ ៣ ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​រហស្សនាម​កាំភ្លើង​ធំ កំពុង​ចាប់ផ្តើម​ការចំណាយ​យ៉ាងច្រើន​ដែរ ប៉ុន្តែ​នៅតែ​មិនទាន់​ដល់​ការចំណាយ​របស់ Manchester City, Manchester United និង Chelsea ឡើយ​។



​ទោះជា​យ៉ាងនេះ​ក្តី ក្នុង​រដូវ​កាល ២០១៧-២០១៨ នេះ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​បារាំង Arseng Wenger បាន​ចំណាយ​ប្រាក់​ឈ្នួល ១៩៥​លាន​ផោន (២៧២​លាន​ដុល្លារ​) ក្នុង​១​ឆ្នាំ ទៅដល់​កីឡាករ​ទាំងអស់ ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ ក្នុងនាម​ក្លិប​ដែល​ចំណាយ​ប្រាក់​បៀរ​វត្ស​ខ្ពស់បំផុត​ក្នុង​ក្របខណ្ឌ Premier League ឆ្នាំ ២០១៨​។​

​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ Mesut Özil ដែល​ទើប​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Arsenal រយៈពេល​៣​ឆ្នាំ​ទៀត​នោះ ទទួលបាន​ថ្លៃឈ្នួល​ខ្ពស់​ជាងគេ​សម្រាប់​ក្លិប ចំនួន ៣​សែន​ផោន (​ជាង ៤១​ម៉ឺន​ដុល្លារ​អាមេរិក​) ក្នុង​មួយ​សប្តាហ៍​។ ក្រៅពីនោះ Pierre-Emerick Aubameyang ដែល​ទិញ​ចូល​នៅ​ចុងខែ​មករា​កន្លងទៅ មាន​ថ្លៃឈ្នួល ១៨​ម៉ឺន​ផោន (២៥​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍ ហើយ Henrikh Mkhitaryan និង Alexandre Lacazette មាន​ថ្លៃឈ្នួល ១២​ម៉ឺន​ផោន (​ជិត ១៧​ម៉ឺន​ដុល្លារ​) ដូចគ្នា​។​

​ខាងក្រោម​នេះ​ជាតា​រាង​ថ្លៃឈ្នួល​ប្រចាំ​សប្តាហ៍​របស់​កីឡាករ Arsenal ទាំង ២១​នាក់ ក្នុង​ឆ្នាំ ២០១៨​នេះ​៖





Tag:
 បាល់ទាត់​
  ប្រាក់​ឈ្នួល​
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com