កីឡាអន្តរជាតិ
អន្តរជាតិ
Evra ទៅ​ចូលរួម​ជាមួយ West Ham ក្រោយ​អត់​ក្លិប​លេង​តាំងពី​ខែ វិច្ឆិកា​
07, Feb 2018 , 11:13 am        
រូបភាព
​អតីត​ខ្សែការពារ Manchester United កីឡាករ Patrice Evra នឹង​ទៅ​ចូលរួម​ជាមួយ West Ham រហូតដល់​ចុងបញ្ចប់​រដូវ​កាល​នេះ​ដោយ​គ្មាន​តម្លៃ​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



Evra មិនមាន​ក្លិប​លេង​នោះទេ បន្ទាប់ពី​ដើរចេញ​ពី Marseille ក្រោយ​អង្គភាព​វិន័យ​របស់ UEFA ហាម​រូបគេ​ចូលរួម​ប្រកួត​ចំនួន​៧​ខែ ពោលគឺ​ចាប់តាំងពី​ខែវិច្ឆិកា រហូតដល់​ខែមិថុនា ឆ្នាំ ២០១៨ ក្រោយ​លោត​ធាក់​អ្នកគាំទ្រ​ខ្លួន​ម្នាក់​នៅពេល​កំដៅ​សាច់ដុំ​មុន​ដែល​ក្រុម Marseille បាន​ចាញ់ Vitoria Guimaraes ១-០ ក្នុង​ពានរង្វាន់ UEFA Europa League​។​

​បើទោះបី​មានការ​ហាម​ពី UEFA ក៏ដោយ ប៉ុន្តែ​ខ្សែការពារ​សញ្ជាតិ​បារាំង​វ័យ ៣៦ ឆ្នាំ​រូបនេះ នៅតែ​អាច​លេង​ឲ្យ​ក្លិប​ផ្សេង​បាន​ដដែល ទើប West Ham សម្រេច​នាំ​រូបគេ​មក​រួម​ក្រុម​ដោយ​ចុះកិច្ចសន្យា​រហូតដល់​ចប់​រដូវ​កាល​នេះ​។​



​អតីត​សមាជិក​ក្រុម Monaco, Manchester United និង Juventus រូបនេះ ក៏​ធ្លាប់ជា​កូនក្រុម​របស់លោក David Moyes ដែរ​កាលពី​នៅ​ជា​អ្នកចាត់ការ Manchester United ក្នុង​រដូវ​កាល ២០១៣-២០១៤​។​

Evra បាន​ចាក​ចេញពី​ទឹកដី Old Trafford ទៅ​ចូលរួម​ជាមួយ Juventus នៅ​ឆ្នាំ ២០១៤ មុនពេល​ផ្លាស់​ទៅ Marseille នៅ​ខែមករា​ឆ្នាំ ២០១៧ ដោយ​បង្ហាញខ្លួន​បាន ៩​លើក​សម្រាប់​ក្រុម​នៃ​លី​ក​កំពូល​បារាំង​មួយ​នេះ​៕
អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  Patrice Evra
  West Ham
© រក្សាសិទ្ធិដោយ thmeythmey.com