ពីនេះ ពីនោះ
«​ពង្រា​ស​», «​បម្រាស​» និង​«​បង្រាស​»​ពាក្យ​ណា​ត្រឹមត្រូវ​?
09, Feb 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​បម្រាស​» ឬ​«​បង្រាស​»​ក៏បាន​។ មិនមែន​«​ពង្រា​ស​»​ទេ​។



«​បម្រាស​» និង​«​បង្រាស​»​មានន័យថា ធ្វើឱ្យ​ប្រាស​, ធ្វើឱ្យ​និរាស​ឃ្លាត​ចេញ​។ ពាក្យ​ទាំងពីរ​នេះ ច្រើន​ប្រើ​ជាមួយនឹង​ពាក្យ «​ពង្រាត់​»​។ ពង្រាត់​បម្រាស ឬ​ពង្រាត់បង្រាស ប្រែ​មក​ថា ព្រាត់ប្រាស​៕




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com