ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេលក្អក គួរចៀសពីអាហារ៦មុខនេះ ទើបមិនក្អកកាន់តែខ្លាំង
× នៅពេលដែលអ្នកក្អក អ្នកគួរតែកុំពិសារអាហារទាំងឡាយខាងក្រោមនេះឲ្យសោះ ព្រោះអាចធ្វើឲ្យអាការៈអ្នកកាន់តែធ្ងន់ធ្ងរបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរញ៉ាំភេសជ្ជៈ ឬអាហារដែលក្លាសេត្រជាក់នោះទេ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែក្អកថែមទៀត។
2. អ្នកក៏មិនគួរបរិភោគអាហារបំពងដែរ ព្រោះវានឹងធ្វើឲ្យអាការៈក្អករបស់អ្នកកាន់តែធ្ងន់ធ្ងរជាងមុនទៀត។
3. អ្នកគួរតែចៀសឲ្យឆ្ងាយពីបង្គារ និងក្តាម ព្រោះវាជាអាហារដែលអ្នកគួរតែតមបើអ្នកចង់ឆាប់ជា។
4. អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារដែលផ្អែម និងជូរ ព្រោះវាសុទ្ធតែធ្វើឲ្យអ្នកក្អកមិនឈប់នោះទេក្រោយពេលដែលញ៉ាំរួច។
5. ក្រូចឃ្វិត ជាផ្លែឈើដែលអ្នកមិនគួរបរិភោគឡើយក្នុងពេលក្អក ព្រោះវាអាចធ្វើឲ្យជំងឺនេះមិនងាយជាសះស្បើយឡើយ។
6. អាហារដែលហិរទាំងឡាយ ក៏អ្នកមិនគួរពិសារដែរ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកពិបាកជាខ្លាំងណាស់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com