កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូ Everton លោក Koeman ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ហូ​ឡង់​
07, Feb 2018 , 4:59 pm        
រូបភាព
​លោក Ronald Koeman អតីត​អ្នកចាត់ការ​ទូទៅ Everton ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់ ក្រោយ​ទំនេរ​ពី​ការងារ​តាំងពី​ខែតុលា​មក​។​



​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់ វ័យ​៥៤​ឆ្នាំ​រូបនេះ​បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ៤​ឆ្នាំកន្លះ​ដើម្បី​ជំនួស​តំណែង​លោក Dick Advocaat ដែល​បាន​លាលែង​ពី​តំណែង​ក្រោយពី​បរាជ័យ​ក្នុងការ​ដឹកនាំ​ហូ​ឡង់​ទៅ World Cup ឆ្នាំ ២០១៨ នៅ​រុស្ស៊ី​។​

​នេះ​ជាការ​ងារ​ដំបូង​ហើយ​សម្រាប់ Koeman បន្ទាប់ពី Everton បញ្ចប់​តំណែង​លោក​តាំងពី​ខែតុលា​ឆ្នាំ​ទៅមក​ម្លេះ ដោយសារ​ដឹកនាំ​ក្រុម​មិន​បានល្អ​ធ្លាក់​ទៅ​តំបន់​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ​កំពូល​អង់គ្លេស​។​

​ការប្រកួត​ដំបូង​សម្រាប់​អតីត​អ្នកចាត់ការ Southampton នឹងត្រូវ​នាំ​ក្រុម​រហស្សនាម​ទឹកក្រូច​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើសជាតិ​អង់គ្លេស​នៅ​ថ្ងៃ ២៣ ខែមីនា​ខាងមុខនេះ​។​
Koeman ក៏​ជា​វីរបុរស​របស់​ជម្រើស​ជាតិ​ហូ​ឡង់​ផងដែរ ដោយ​បង្ហាញខ្លួន ៧៨​លើក និង​ជួយ​ប្រទេស​នេះ​ឈ្នះ​ជើងឯក​អឺរ៉ុប (European Championship) នៅ​ឆ្នាំ ១៩៨៨៕




Tag:
 ​បាល់ទាត់​
  Ronald Koeman
  ហូ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com