ពីនេះ ពីនោះ
«កន្លាស់»,«គន្លាស់»,«កន្លះ»ប្រើក្នុងន័យខុសគ្នាដូចម្តេច?
× ក្នុងការប្រើប្រាស់ពាក្យទាំងអស់នេះ សាធារណជននៅមានការសរសេរច្របូកច្របល់គ្នានៅឡើយ ដោយមិនដឹងប្រើក្នុងន័យណាមួយឱ្យប្រាកដឡើយ។
«កន្លាស់»សំដៅដោយ ប្រដាប់មានមុខតូចស្រួចសម្រាប់ក្លាស់, ខ្ទាស់។ ស្លឹកសម្រាប់ប្រក, សម្រាប់បាំងដែលដេរ, ក្លាស់ដោយកន្លាស់។ ឧទាហរណ៍៖ អាវរហែក កន្លាស់ម្ជុលខ្ទាស់, ក្លាស់កន្លាស់ក។
«គន្លាស់» ប្រែមកថា ពាក្យដែលនិយាយជាភាសាផ្ទុយ។ ពាក្យគន្លាស់ ,សម្តីគន្លាស់។ ចាស់ទុំខ្មែរ ហាមមិនឱ្យនិយាយគន្លាស់ពាក្យដែលពុំគួរសម ឬលើពាក្យអាសគ្រាម ព្រោះនាំឱ្យគេរង្កៀល ឱ្យគេវិះគន់និន្ទាថាប្រហើន។ ឧទាហរណ៍៖ ទៅណា(គន្លាស់ទៅជា តានៅ), មកពីណា(គន្លាស់ទៅជា ម៉ាពីនក), ស៊ីបាយ(គន្លាស់ទៅជា សាយប៊ី) ជាដើម។
ចំណែកឯ «កន្លះ »មានន័យថា ដែលមិនពេញ នៅរវាងពាក់កណ្តាល។ ឧទាហរណ៍៖ ទឹកតែកន្លះពែង , ទឹកកាហ្វេកន្លះកែវ៕
© រក្សាសិទ្ធិដោយ thmeythmey.com