ពីនេះ ពីនោះ
«បំលែង»,«បន្លែង»,«បម្លែង» និង«បំប្លែង» ពាក្យណាត្រូវ?
× ស្មេរនៅប្រើច្រឡំគ្នា នូវពាក្យទាំងអស់នេះ មិនដឹងថា ពាក្យណាត្រឹមត្រូវនៅឡើយទេ។ តាមការបញ្ជាក់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងវចនានុក្រមខ្មែរ ពាក្យដែលត្រឹមត្រូវគឺសរសេរជា «បំប្លែង»។
«បំប្លែង» ដែលមានន័យថា ធ្វើឱ្យប្លែង គឺធ្វើឱ្យប្រែចាកភេទ ចាកភាព ចាកទំនងដើម។ ឧទាហរណ៍៖ បំប្លែងទូកអុំឱ្យមកជាទូកចែវ៕
© រក្សាសិទ្ធិដោយ thmeythmey.com