ជាតិ
សេដ្ឋកិច្ច
ជីបម៉ុង សម្ពោធរោងចក្រស៊ីម៉ងត៍តម្លៃ ២៦២លានដុល្លារ នៅខេត្តកំពត
× ភ្នំពេញ៖ ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បានសម្ពោធរោងចក្រផលិតស៊ីម៉ងត៍តម្លៃ ២៦២ លានដុល្លារនៅស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី៨ខែកុម្ភៈនេះ។ នេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនជីបម៉ុង ដែលមានភាគហ៊ុន ៦០ភាគរយ និងក្រុមហ៊ុនថៃ SCCC ។
នេះជារោងចក្រផលិតស៊ីម៉ងត៍ទី៤របស់កម្ពុជា ដែលរោងចក្រនេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានចំនួន ១,៧លានតោនក្នុងមួយឆ្នាំ និងផ្ដល់ការងារអចិន្ត្រៃយ៍ប្រមាណជិត ៤០០នាក់។
បើតាមការថ្លែងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពេល ចាប់ពីឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់តម្រូវការស៊ីម៉ងត៍ក្នុងស្រុកបានដោយខ្លួនឯង។ លោកលើកឡើងដូច្នេះថា៖«ចាប់ពីឆ្នាំ២០១៨តទៅ កម្ពុជាមានសមត្ថភាពផលិតស៊ីម៉ងត៍ខ្លួនឯងបានប្រមាណ ៧លានតោនក្នុងមួយឆ្នាំ ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន»៕
© រក្សាសិទ្ធិដោយ thmeythmey.com