ជាតិ
សេដ្ឋកិច្ច
ជីបម៉ុង សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍​តម្លៃ ២៦២​លាន​ដុល្លារ នៅ​ខេត្តកំពត​
08, Feb 2018 , 10:34 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ជីបម៉ុង អ៊ី​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) បាន​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​តម្លៃ ២៦២ លាន​ដុល្លារ​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត នៅ​ថ្ងៃទី​៨​ខែកុម្ភៈ​នេះ​។ នេះ​ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ជីបម៉ុង ដែលមាន​ភាគហ៊ុន ៦០​ភាគរយ និង​ក្រុមហ៊ុន​ថៃ SCCC ។​



​នេះ​ជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទី​៤​របស់​កម្ពុជា ដែល​រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ចំនួន ១,៧​លាន​តោន​ក្នុង​មួយឆ្នាំ និង​ផ្ដល់​ការងារ​អចិន្ត្រៃយ៍​ប្រមាណ​ជិត ៤០០​នាក់​។

​បើតាម​ការ​ថ្លែង​របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថា​ម​ពេល ចាប់ពី​ឆ្នាំ​២០១៨ កម្ពុជា​អាច​ផ្គត់ផ្គង់​តម្រូវការ​ស៊ីម៉ងត៍​ក្នុងស្រុក​បាន​ដោយ​ខ្លួនឯង​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​ចាប់ពី​ឆ្នាំ​២០១៨​តទៅ កម្ពុ​ជាមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ខ្លួនឯងបាន​ប្រមាណ ៧​លាន​តោន​ក្នុង​មួយឆ្នាំ ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​»៕

Tag:
 ស៊ីម៉ង់ត៍​
© រក្សាសិទ្ធិដោយ thmeythmey.com