ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការស្លាប់ដោយសារតែជំងឺសរសៃប្រសាទកើនឡើងដោយសារតែជីវិតសម័យទំនើប 
×![]()
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា បច្ចេកវិទ្យា អាហារមានជាតិគីមី និងការបំពុលបរិយាកាស គឺជាមូលហេតុដែលនាំឲ្យមនុស្សយើងមានជំងឺភ្លេចភ្លាំងលឿន។ ប៉ុន្តែការលើកឡើងនេះគឺមានអំណះអំណាងគាំទ្របន្តិចបន្តួចប៉ុណ្ណោះ។
ការសិក្សានេះបានពីនិត្យទៅលើអត្រានៃការស្លាប់របស់ប្រទេសអភិវឌ្ឈន៍ចំនួន១០ ដោយក្នុងនោះមានអង់គ្លេស និងអាមេរិកដែរ។ អ្នកស្រាវជ្រាវបានផ្តោតសំខាន់ជាពិសេសទៅលើអ្វីដែលពួកគេនិយាយថា ការស្លាប់ដោយសារតែជំងឺសរសៃប្រសាទដែលវាទាក់ទងនឹងខួរក្បាល និងប្រព័ន្ធសរសៃប្រសាទដូចជាជំងឺសរសៃប្រសាទនិងភ្លេចភ្លាំងជាដើម។
ការសិក្សានេះបានរកឃើញថា អត្រានៃការស្លាប់ទាំងអស់បានធ្លាក់ចុះជាងកាលពី ៣០ឆ្នាំមុន។ ប៉ុន្តែកម្រិតនៃការស្លាប់ដោយសារជំងឺសរសៃប្រសាទបានកើនឡើងគួរឲ្យកត់សម្គាល់នៅពេលប្រៀបធៀបជាមួយនឹងទិន្នន័យដែលបានមកពីឆ្នាំ ២០០៨ ដល់ ២០១០ និង ឆ្នាំ ១៩៧៩ ដល់ ១៩៨១។ វានៅតែមិនទាន់ច្បាស់ថា ហេតុអ្វីបានជាចំនួនអ្នកស្លាប់ដោយសារជំងឺសរសៃប្រសាទកើនឡើងបែបនេះឡើយ។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ការពិតដែលមនុស្សរស់នៅបានយូរ គឺមានការរីកចម្រើនដ៏ខ្លាំងទៅលើវិធីសាស្ត្រកំណត់រោគវិនិច្ឆ័យ និងការផ្លាស់ប្តូរដ៏សំខាន់ទាក់ទងនឹងរបៀបរស់នៅ និងបរិដ្ឋានដូចជា ការប្រើប្រាស់អាហារមានជាតិគីមីកាន់តែច្រើន ការបំពុលកាន់តែច្រើន និងបច្ចេកវិទ្យាថ្មីៗដូចជា វាយហ្វាយ និងទូរស័ព្ទដៃ ដែលអាចនាំឲ្យចំនួននៃការស្លាប់កើនឡើយបាន។
ទោះបីជាយ៉ាងណាក៏ដោយ វាគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកស្រាវជ្រាវទេ ដូច្នេះយកល្អគួរតែមានការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតដើម្បីចង់ដឹងថា កត្តាដូចជា បច្ចេកវិទ្យា អាហារគីមី និងការបំពុលបរិយាកាស អាចជាដើមហេតុនាំឲ្យកើនឡើងការស្លាប់ដោយសារតែជំងឺសរសៃប្រសាទឬអត់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com