បទយកការណ៍ / បទសម្ភាសន៍
​បច្ចេកវិទ្យា
បទ​សម្ភាស VOA ៖ វិធីសាស្ត្រ​និង​បច្ចេកវិទ្យា​នៃ​ការបង្រៀន​ច្បាប់​នៅ​អាមេរិក​អាចជា​គំរូ​ដល់​ការអប់រំ​ច្បាប់​នៅ​កម្ពុជា​
08, Feb 2018 , 7:59 pm        
រូបភាព
ដោយ:
​កម្មវិធី​គម្រោង​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​ឬ YSEALI Professional Fellows Program កាលពី​ឆ្នាំ​២០១៧ បានផ្តល់​ឱកាស​ដល់​អ្ន​កមាន​អាជីព​វ័យក្មេង​កម្ពុជា​ចំនួន​៨​រូប ឲ្យ​មក​ដក​ពិសោធន៍​ការងារ​នៅ​សហរដ្ឋអាមេរិក​ចំនួន​ជាង​មួយខែ​។ លោក តា​យ លី​ណា  អាយុ​៣០​ឆ្នាំ ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​មួយរូប​និង​ជាស​ហនា​យកជាតិ​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ដាប់​ប៊ែ​ល​យូ​អេស​ឌី ហាន់​ដា សម្រាប់​សិទ្ធិមនុស្ស​និង​យុត្តិធម៌​អន្តរជាតិ (WSD Handa Center for Human Rights and International Justice) ដែល​តាមដាន​សាលាក្តី​ខ្មែរក្រហម ជា​អ្នកចូលរួម​ម្នាក់​ក្នុងចំណោម​អ្នកចូលរួម​ខ្មែរ​ទាំង​៨​នាក់​។ លោក​បាន​ថ្លែងប្រាប់​លោក សឹង សុផាត នៃ VOA ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ចុងឆ្នាំ​២០១៧ ថា លោក​ចង់​ប្រាថ្នា​នាំ​វិធីសាស្ត្រ​ការបង្រៀន​បែប​«​សិស្ស​ម​ជ្ឈ​ម​ណ្ឌ​ល‍​»​និង​បច្ចេកវិទ្យា​ទំនើប​ដែល​លោក​បានឃើញ​គេ​ប្រើ​នៅ​សាលា​ច្បាប់​នៅ​សហរដ្ឋអាមេរិក ទៅ​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​។



សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​នេះ​ទាំងស្រុង​ដូចតទៅ​៖





​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com