កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកព្យុងឆាងដាក់ដំណើរការបច្ចេកវិទ្យា 5G និងកម្មវិធីបកប្រែ២៨ភាសា រូបថត AFP
× បចេ្ចកវិទ្យា 5G ត្រូវដាក់ឲ្យប្រើប្រាស់ដំបូងគេបង្អោះក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង (Pyeongchang 2018 Winter Olympic Games) ប្រទេសកូរ៉េខាងត្បូង។
ដើម្បីមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយព័ត៌មាននៅជុំវិញព្រឹត្តិការណ៍អូឡាំពិកដែលចាប់ផ្តើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Intel នឹងបំពាក់ប្រព័ន្ធអ៊ីធើណិតល្បឿនលឿនមានឈ្មោះថា Intel 5G ដើម្បីងាយស្រួលប្រើប្រាស់ចល័តលើទូរសព្ទស្មាតហ្វូន និងលើវេបសាយ។
នេះគឺជាមធ្យោបាយមួយក្នុងចំណោមវិធីជាច្រើនទៀតដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកលើកនេះផងដែរ។
ក្រៅពីប្រព័ន្ធ 5G កូរ៉េខាងត្បូងក៏នឹងដាក់កម្មវិធីបច្ចេកវិទ្យាពិសេសៗថ្មីផ្សេងទៀតដូចជា AR Ways App ឬ Moble Guide សម្រាប់នាំផ្លូវអ្នកចូលរួមទស្សនាទៅកាន់គោលដៅដែលពួកគេចង់ទៅ និងកម្មវិធី Genie Talk Mobile App ដែលអាចបកប្រែបាន ២៨ភាសា ក្រៅពីភាសាកូរ៉េ៕
Tag:
កីឡាអូឡាំពិក
កូរ៉េខាងត្បូង
5G
© រក្សាសិទ្ធិដោយ thmeythmey.com