កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ កូរ៉េខាងត្បូង​នឹង​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាង​៦០​ពាន់​លាន​ដុល្លារ
09, Feb 2018 , 7:39 pm        
រូបភាព
រូបថត AFP
រូបថត AFP
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០១៨ ដែល​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង​ព្យុង​ឆាង ប្រទេស​កូរ៉េខាងត្បូង គឺជា​ព្រឹត្តិការណ៍​លើក​ទី​៣​ហើយ​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុងក្រោយ​ដែល​ធ្វើឡើង​ក្នុងប្រទេស​អាស៊ី​។​



​កាលពី​៣០​ឆ្នាំមុន ពោលគឺ​ក្នុង​ឆ្នាំ​១៩៨៨ កូរ៉េខាងត្បូង​ក៏​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​នេះ​ម្តង​ដែរ ដែល​កាលនោះ​ធ្វើ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ រហូតដល់​ឆ្នាំ ១៩៩៨ គឺ​១០​ឆ្នាំ​ក្រោយមក ជប៉ុន​ក៏បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​នេះ ដោយ​ប្រើប្រាស់​ទីក្រុង Nagano ដើម្បី​ប្រកួតប្រជែង​។​

​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ម​ហ្គេម​រដូវរងា​នេះ នឹង​ក្លាយជា​គ្រិះ​សម្រាប់​សេដ្ឋកិច្ច និង​វប្បធម៌​ដើម្បី​ជាការ​អភិវឌ្ឍ​តំបន់​របស់​ប្រទេស​ជា​ម្ចាស់ផ្ទះ ដោយ​រំពឹងថា​នឹង​ទទួលបាន​ប្រាក់ចំណូល​ពី​ព្រឹត្តិការណ៍​នេះ​រហូតដល់ ៦៤.៩​ទ្រី​លាន​វ៉ុ​ន (​ជាង​៦០​ពាន់​លាន​ដុល្លារ​អាមេរិក​)​។​

​សម្រាប់​កីឡា​អូឡាំពិក​ដែល​ចាំ​ផ្តើម​ដំណើរការ​កម្មវិធី​រយៈ​ពេល ១៧​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី ៩ រហូតដល់​ថ្ងៃ ២៥​កុម្ភៈ មាន​អត្ត​ព​លិ​ក​ចំនួន ៣០០០​នាក់ មកពី ៩៥​ប្រទេស​ចូលរួម​ប្រកួតប្រជែង​ក្នុង​៧​ប្រភេទ​កីឡា ដែលមាន​១៥​វិញ្ញាសា ក្នុង​១០២​ព្រឹត្តិការណ៍​។​

​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ទាំងមូល​នេះ កូរ៉េខាងត្បូង​ក៏បាន​ត្រៀម​រៀបចំ​ប្រាក់​ចំណាយ​ចំនួន ២.៨​ទ្រី​លាន​វ៉ុ​ន ស្មើនឹង ២.៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ​៕


Tag:
 ​កីឡា​អូឡាំពិក​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com