ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្រៅពីពានជើងឯក លោក ហង់ ជួន ណារ៉ុន ម្ចាស់ព្រឹត្តិការណ៍បង្កើតពានរង្វាន់៣បន្ថែម
09, Feb 2018 ,
10:39 pm
រូបភាព
×
ដោយ:
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ប្រចាំឆ្នាំ២០១៨ ដែលមាន៧ក្រុមចូលរួមបានចាប់ផ្តើមប្រកួត កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៨។ ក្រុមទាំងអស់ ក្រៅពីប្រជែងគ្នាដណ្តើមយកជើងឯកពានធំ ក៏ត្រូវប្រជែងដណ្តើមយកពានរង្វាន់លក្ខណៈបុគ្គល ចំនួន៣ផ្សេងទៀតផងដែរ។
ដោយមើលឃើញពីសមត្ថភាពខុសគ្នារវាងក្រុមនីមួយៗ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានបង្កើតពានរង្វាន់ចំនួន៣បន្ថែមទៀត លើពានរង្វាន់ដែលបានពីការប្រកួតប្រជែងលើទីលាន។ ពានរង្វាន់ទាំង៣នោះ រួមមានពានរង្វាន់ឯកសណ្ឋានស្អាត កីឡាករមានរាងសង្ហារជាងគេ និងអ្នកកាន់ស្លាកក្រុមស្រស់ស្អាតជាងគេ។ ប្រសិនបើក្រុម ឬកីឡាករណាទទួលបាន Like ច្រើនជាងគេ ពីការបង្ហោះនៅលើទំព័រហ្វេសប៊ុក ក្រសួងអប់រំ នឹងឈ្នះពានរង្វាន់នេះតែម្តង។
«ក្រុមនាយកដ្ឋានកីឡា និងក្រុមនាយកដ្ឋានយុវជន អាចនឹងមានកម្រិតលេងខ្លាំង ដែលធ្វើក្រុមដទៃពិបាកយកឈ្នះ ដូច្នេះដើម្បីឲ្យស្មើភាពគ្នា ខ្ញុំគិតថាក្រៅពីពានរង្វាន់សម្រាប់ការប្រកួតលើទីលាន យើងមានការប្រកួតយករង្វាន់ពិសេស៣ផ្សេងទៀត គឺប្រកួតឯកសណ្ឋានល្អ កីឡាករបានរាងសង្ហារជាងគេ និងអ្នកកាន់ស្លាកក្រុមមានភាពស្រស់ស្អាតជាងគេ»។ នេះជាការបញ្ជាក់របស់លោក ហង់ ជួន ណារ៉ុន ក្នុងថ្ងៃបើកការប្រកួតពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន កាលពីថ្ងៃទី៧ កុម្ភៈ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ បានបញ្ជាក់ថា ការប្រកួតនេះ មាន៧ក្រុម ចូលរួមធ្វើឡើង តាមរូបមន្តវិលជុំ ដោយក្រុមនីមួយៗ ត្រូវប្រកួត១២ជើង និងអាចប្តូរកីឡាករដោយសេរី។ ក្រោយប្រកួតពីរជើង ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ជើងឯកតែម្តង។
ក្រុមទាំង៧នោះរួមមាន ក្រុមអគ្គនាយកដ្ឋានអប់រំ, អគ្គនាយកដ្ឋានយុវជន, អគ្គនាយកដ្ឋានកីឡា, អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ, អគ្គនាយកដ្ឋានឧត្តមសិក្សា និងក្រុមអគ្គធិការដ្ឋាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
ហង់ ជួន ណារ៉ុន
អ៊ុក សិទ្ធិជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម