កីឡាអន្តរជាតិ
អន្តរជាតិ
ប្រាក់​ឈ្នួល​របស់​កីឡាករ​បិសាច​ក្រហម​ទាំង ២៤​រូប ប្រចាំឆ្នាំ​២០១៨
10, Feb 2018 , 8:59 pm        
រូបភាព
​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ក្លិប Manchester United បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​បច្ចុប្បន្ន​ពួកគេ​គឺជា​ក្លិប​បាល់ទាត់​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​ដែល​យកឈ្នះ​ក្លិប​ធំៗ​នៅ​តំបន់​អឺរ៉ុប​ដូចជា Real Madrid និង Barcelona ជាដើម​។ ក្លិប​រហស្សនាម​បិសាច​ក្រហម​មួយ​នេះ រកប្រាក់​ចំណូល​បាន​ចំនួន ៦១៥ លាន​ផោន (​ជាង ៨៦៨​លាន​ដុល្លារ​) កាលពី​ឆ្នាំមុន ដែល​ក្នុងនោះ​ទទួលបាន​ប្រាក់ចំណេញ​ចំនួន ៥០ លាន​ផោន (​ជាង ៧០​លាន​ដុល្លារ​)​។


​ស្របពេល​ជាមួយគ្នានេះ ប្រាក់​បៀរ​វត្ស​ប្រចាំ​សប្តាហ៍​របស់​កីឡាករ​មួយចំនួន ក៏មាន​តម្លៃ​ថ្លៃ​ខ្ពស់​ផងដែរ ក្នុងនោះ​រួមមាន Paul Pogba (៤០​ម៉ឺន​ដុល្លារ​) David Dea Gea និង Romelu Lukaku (​ជិត ២៨​ម៉ឺន​ដុល្លារ​) Juan Mata (​ជាង ១៩​ម៉ឺន​ដុល្លារ​) និង Alexis Sanchez ដែល​ទើប​នាំ​ចូលមក​ទឹកដី Old Trafford នៅ​ខែមករា​កន្លងមកនេះ ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​សម្រាប់​ក្លិប ជាង​៤៨​ម៉ឺន​ដុល្លារ ក្រោយ​គិត​ពន្ធ​រួច​។​
 
យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ TotalSportek កាលពី​រដូវ​កាល​មុន ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស​២០​សម័យ បាន​ចំណាយ ២៣២ លាន​ផោន (៣២៧​លាន​ដុល្លារ​) លើ​ប្រាក់​ឈ្នួល​របស់​កីឡាករ​ទាំងអស់ ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុង​ក្របខណ្ឌ Premier League​។ 
 
​ខាងក្រោម​នេះ ជាតា​រាង​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់​កីឡាករ Manchester United ទាំង ២៤​រូប ក្នុង​ឆ្នាំ​២០១៨​នេះ​៖ 






 

Tag:
 បាល់ទាត់​
  Manchester United
  ប្រាក់​ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com